កីឡា
ជំនួបយក្សប្រចាំសប្តាហ៍ ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន
ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារផ្ទះរបស់ខ្លួនទទួលភ្ញៀវល្អ ភ្នំពេញក្រោន វេលាម៉ោង៦ល្ងាច ថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលបានក្លាយជាការប្រកួតធំប្រចាំសប្តាហ៍ទី២០ នៃលីគបាល់ទះកំពូលកម្ពុជា។

ការប៉ះគ្នានេះជាសមរភូមិនៅលើទីលានវាលស្មៅបៃតងដ៏កក្រើកដែលអ្នកគាំទ្រទន្ទឹងរង់ចាំ និងជាការប្រជែងគ្នាដណ្តើមចំណាត់ថ្នាក់លេខ១។ ក្រុមទាំងពីរមានខ្សែប្រយុទ្ធគ្រោះថ្នាក់ដូចគ្នាគឺ Marcus Haber របស់ព្រះខ័នរាជស្វាយរៀងជាកីឡាករកំពុងមានគ្រាប់បាល់ច្រើនជាងគេរហូតដល់២៣គ្រាប់ ខណៈ Shimizu Shintaro របស់ភ្នំពេញក្រោនស្ថិតនៅចំណាត់ថ្នាក់លេខ២ដោយរកបាន១៣គ្រាប់។

ឆ្លងកាត់១៩សប្តាហ៍កន្លងទៅ ព្រះខ័នរាជស្វាយរៀងនៅតែបន្តឈរលើកំពូលតារាង ដោយមាន៤៧ពិន្ទុ បន្ទាប់ពីឈ្នះ១៥ដង ស្មើ២ដង និងចាញ់២ដង។ ស្របពេល ភ្នំពេញក្រោន មាន៤៥ពិន្ទុ តាមពីក្រោយព្រះខ័នរាជស្វាយរៀងតែ២ពិន្ទុប៉ុណ្ណោះ ដោយកំពុងឈរចំណាត់ថ្នាក់លេខ២ បន្ទាប់ពីឈ្នះ១៤ដង ស្មើ៣ដង និងចាញ់២ដង។ ក្រុមទាំងពីរបានចាញ់២ដងដូចគ្នា ប៉ុន្តែភ្នំពេញក្រោនបានស្មើ៣ដង ខណៈព្រះខ័នរាជស្វាយរៀងស្មើ២ដងដែលធ្វើឲ្យខុសគ្នា២ពិន្ទុ។

ព្រះខ័នរាជស្វាយរៀងបានស្គាល់បរាជ័យ២ដងក្នុងរដូវកាលនេះក្រោមថ្វីជើង អាយអេសអាយ ដង្កោសែនជ័យ ដោយលទ្ធផល ១-២ នៅក្នុងផ្ទះរបស់ខ្លួន និងចាញ់ ណាហ្គាវើលដ៍ ១-០ នៅទឹកដីខេត្តកំពង់ស្ពឺ។ ចំណែកបរាជ័យ២ដងរបស់ភ្នំពេញក្រោនក្រោមថ្វីជើងគិរីវង់សុខសែនជ័យ ១-០ នៅទឹកដីខេត្តតាកែវ និងព្រះខ័នរាជស្វាយរៀង ២-១ នៅខេត្តស្វាយរៀង។

ប្រវត្តិជួបគ្នា៧លើកចុងក្រោយក្នុងខេមបូឌានព្រីមៀរលីគនៅរដូវកាល២០២២-២៣ និងរដូវកាល២០២៣-២៤ ព្រះខ័នរាជស្វាយរៀងទទួលបានជ័យជម្នះ៣លើក ភ្នំពេញក្រោនទទួលបានជ័យជម្នះ៣លើក និងស្មើគ្នា១លើក។
៥លើកចុងក្រោយរបស់ព្រះខ័នរាជស្វាយរៀងក្នុងលីគរដូវកាលនេះគឺឈ្នះ៤ និងស្មើ១ ខណៈ៥លើកចុងក្រោយរបស់ភ្នំពេញក្រោនឈ្នះទាំង៥លើក។ កាលពីជុំទី២ ភ្នំពេញក្រោនជាក្រុមតែមួយគត់ដែលមិនទាន់បរាជ័យ។ ការប្រកួតនេះ ភ្នំពេញក្រោនត្រូវមានការប្រុងប្រយ័ត្នខ្លាំងមែនដើម្បីរក្សាកីឡាករកុំឲ្យមានបញ្ហារបួស ពីព្រោះពួកគេត្រូវប៉ះក្រុមអូស្ត្រាលី Central Coast Mariners នៅថ្ងៃទី១៣ ខែកុម្ភៈ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ាន AFC Cup។

កីឡដ្ឋានខេត្តស្វាយរៀងបានក្លាយជាកន្លែងដែលមានអ្នកគាំទ្រចូលទស្សនាច្រើនជាងគេស្ទើរគ្រប់ការប្រកួតនៅរដូវកាលនេះ ដូច្នេះសន្ទុះការគាំទ្រនៅក្នុងផ្ទះរបស់ខ្លួននឹងក្លាយជាកម្លាំងចិត្តដ៏សំខាន់សម្រាប់ព្រះខ័នរាជស្វាយរៀងទទួលភ្នំពេញក្រោន។
ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ទទួលបានជ័យជម្នះ ឬស្មើ ពួកគេនៅតែបន្តឈរលើកំពូលតារាងពិន្ទុ ប៉ុន្តែប្រសិនបើភ្នំពេញក្រោនទទួលបានជ័យជម្នះ នោះពួកគេនឹងឡើងទៅកាន់កំពូលតារាង៕

ប្រវត្តិជួបគ្នា៧លើកចុងក្រោយក្នុងលីគបាល់ទាត់កំពូលកម្ពុជា
- ភ្នំពេញក្រោន ០-០ ព្រះខ័នរាជស្វាយរៀង (២២ វិច្ឆិកា ២០២៣)
- ព្រះខ័នរាជស្វាយរៀង ២-១ ភ្នំពេញក្រោន (១១ កញ្ញា ២០២៣)
- ភ្នំពេញក្រោន ១-០ ព្រះខ័នរាជស្វាយរៀង (២០ វិច្ឆិកា ២០២២)
- ព្រះខ័នរាជស្វាយរៀង ២-៥ ភ្នំពេញក្រោន (១៦ វិច្ឆិកា ២០២២)
- ភ្នំពេញក្រោន ៣-០ ព្រះខ័នរាជស្វាយរៀង (២០ កញ្ញា ២០២២)
- ព្រះខ័នរាជស្វាយរៀង ១-០ ភ្នំពេញក្រោន (៥ សីហា ២០២២)
- ភ្នំពេញក្រោន ១-៣ ព្រះខ័នរាជស្វាយរៀង (១២ មីនា ២០២២)
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


