កីឡា
Thiago ថា ដល់ពេលត្រូវជម្រះបញ្ជី Saiyok កាលពីជាង១០ឆ្នាំមុន
កីឡាករប្រដាល់ប្រេស៊ីល-កម្ពុជា សែន ច័ន្ទរិទ្ធីគុណ (Thiago Teixeira) ចង់ជម្រះបញ្ជីចាស់ជាមួយកីឡាករថៃ Saiyok Pumpanmuang បន្ទាប់ពីរូបគេធ្លាប់បានចាញ់ពិន្ទុកាលពីជាង១០ឆ្នាំមុន។

Thiago ដែលបានផុសរូបថតប្រកួតជាមួយ Saiyok និងបានសរសេរខ្លឹមសារខ្លីថា ៖«វាដល់ពេលសម្រាប់ខ្ញុំដើម្បីសងសឹកហើយ បន្ទាប់ពីរយៈពេលជាង១០ឆ្នាំមុន»។
ការលើកឡើងរបស់ Thiago បានធ្វើឡើងនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពី Saiyok បានមកប្រកួតជាមួយកីឡាករកម្ពុជា ធន់ រិទ្ធី កាលពីយប់ថ្ងៃអាទិត្យ ទី៤ ខែកុម្ភៈ ដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នាធ្វើឲ្យអ្នកគាំទ្រមួយចំនួនមិនពេញចិត្ត។

កីឡាករ សែន ច័ន្ទរិទ្ធីគុណ បានប្រកួតជាមួយកីឡាករថៃ Saiyok កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ នៅសង្វៀន Thai Fight ក្នុងប្រទេសថៃ។ បន្ទាប់ពីតស៊ូគ្នា៣ទឹក កីឡាករប្រេស៊ីល-កម្ពុជាបានចាញ់ដោយពិន្ទុ។
គិតរហូតមកដល់ពេលនេះមានរយៈពេលជាង១០ឆ្នាំហើយដែលអ្នកទាំងពីរបានជួបគ្នា ខណៈអាយុក៏កាន់តែច្រើនដូចគ្នា។ ទោះបីជាយ៉ាងណា Saiyok នៅតែសកម្មនៅលើសង្វៀន ហើយសមត្ថភាពនៅតែល្អ ខណៈ Thiago មិនបានប្រកួតច្រើនខែហើយ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


