កីឡា
ហ្សកដានីបង្កើតប្រវត្តិសាស្ត្រដំបូងឡើងវគ្គផ្តាច់ព្រ័ត្រ AFC Asian Cup
ក្រុមបាល់ទាត់ជម្រើសជាតិហ្សកដានីបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈជ័យជម្នះ ២-០ លើក្រុមជើងឯកពីរសម័យកាល កូរ៉េខាងត្បូង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងជើងឯកអាស៊ី AFC Asian Cup 2023។

ហ្សកដានីកំពុងធ្វើដំណើរយ៉ាងល្អជាមួយនឹងប្រព័ន្ធការពារដ៏រឹងមាំ និងខ្សែប្រយុទ្ធដ៏មុតស្រួច។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយប់មិញនេះ ពួកគេមិនសូវជាសម្រុកខ្លាំងទេ ប៉ុន្តែឱកាសម្តងៗគឺខ្សែការពារកូរ៉េខាងត្បូងពិបាកបិទខ្លាំងមែនទែន។
នៅវគ្គប្រកួតសំន្សពិន្ទុក្នុងពូល ពួកគេបានប្រកួត៣លើក ឈ្នះ១ ស្មើ១ ចាញ់១ មាន៤ពិន្ទុលេខ៣ និងបានឡើងដល់វគ្គ១៦ក្រុមចុងក្រោយក្នុងនាមជាក្រុមលេខ៣ល្អប៉ុណ្ណោះ។ នៅវគ្គ១៦ក្រុមចុងក្រោយ ហ្សកដានីបានយកឈ្នះក្រុមខ្លាំងអ៉ីរ៉ាក់ ៣-២។ បន្ទាប់មកនៅវគ្គ៨ក្រុមចុងក្រោយ ពួកគេបានបន្តឈ្នះតាជីគីស្ថាន ១-០។

នៅវគ្គ៤ក្រុមចុងក្រោយ ហ្សកដានីបានយកឈ្នះក្រុមខ្លាំងកូរ៉េខាងត្បូង ២-០ ដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រជាលើកដំបូងគិតចាប់តាំងពីធ្លាប់ចូលរួមប្រកួតដល់វគ្គសន្សំពិន្ទុក្នុងពូល៤ដង។ ឆ្នាំ២០០៤ ពួកគេបានឡើងវគ្គ៨ក្រុមចុងក្រោយ, ឆ្នាំ២០១១បានឡើងដល់វគ្គ៨ក្រុមចុងក្រោយ, ឆ្នាំ២០១៥ បានធ្លាក់ក្នុងវគ្គសន្សំពិន្ទុក្នុងពូល ហើយឆ្នាំ២០១៩បានឡើងដល់វគ្គ១៦ក្រុមចុងក្រោយ។
នៅឆ្នាំ២០១៧ ពួកគេមិនបានជាប់វគ្គជម្រុះទេ ហើយគិតចាប់តាំងពីឆ្នាំ១៩៧២ រហូតដល់ឆ្នាំ២០០០ ពួកគេក៏ធ្លាក់ត្រឹមវគ្គជម្រុះដែរ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


