កីឡា
យប់នេះ គឹម វាសនា ប៉ះ Arvin Mehboudi ធ្លាប់ផ្តួល ធន់ រិទ្ធី សន្លប់ទឹក១
អ្នកលេងគុនខ្មែរ គឹម វាសនា ត្រូវបានដាក់ជំនួសខ្លាចាស់ អូត ភូថង ដើម្បីប៉ះជើងខ្លាំងអ៉ីរ៉ង់ Arvin Mehboudi វេលាម៉ោង៧យប់ ថ្ងៃសុក្រ ទី៩ ខែកុម្ភៈនេះនៅសង្វៀនគូបូតាស្ទឹងមានជ័យ។
កីឡាករអ៉ីរ៉ង់ Arvin Mehboudi ជាអ្នកប្រដាល់ដ៏រឹងមាំ និងមានសមត្ថភាពខ្ពស់ដែលធ្លាប់មកប្រកួតនៅប្រទេសកម្ពុជា៣ដងហើយដោយមិនទាន់ស្គាល់ចាញ់ដោយសន្លប់ឡើយ។ លើកទី១ រូបគេបានប្រកួតចាញ់ ព្រំ សំណាង តែពិន្ទុប៉ុណ្ណោះ។

បន្ទាប់មក រូបគេបានឈ្នះពីរប្រកួតជាប់គ្នានៅលើទឹកដីកម្ពុជាក្នុងនោះបានផ្តួលកីឡាករ ធន់ រិទ្ធី ឲ្យសន្លប់ក្នុងទឹកទី១តាមរយៈកណ្តាប់ដៃដ៏ធ្ងន់ និងបានឈ្នះពិន្ទុកីឡាករ អ៊ុង វីរៈ។ ការផ្គូផ្គងឲ្យជួប អូត ភូថង ជារឿងមួយដែលមានសមត្ថភាពខុសគ្នាតិចតូច ដោយសារកីឡាករកម្ពុជាអាយុច្រើន ខានឡើងប្រកួតយូរ កម្រិតសមត្ថភាពមិនរឹងមាំដូចមុន។ ផ្ទុយទៅវិញ Mehboudi ជាកីឡាករវ័យក្មេងដែលកំពុងពេញកម្លាំង។
ទោះបីជាយ៉ាងណា ដោយសារមានបញ្ហាសុខភាព អូត ភូថង មិនបានឡើងប្រកួតឡើយត្រូវជំនួសដោយកីឡាករ គឹម វាសនា ដែលជាកីឡាករដ៏ល្អម្នាក់ក្នុងប្រភេទទម្ងន់៧៣គីឡូក្រាម។ ការប៉ះគ្នានេះអាចជាជំនួបដ៏គួរឲ្យចាប់អារម្មណ៍មួយសម្រាប់អ្នកគាំទ្រកម្ពុជាដែលចង់ដឹងថាតើ Mehboudi នឹងស្គាល់បរាជ័យដោយសន្លប់នៅលើទឹកដីកម្ពុជាទេ។
ក្រៅពីគូឯងខាងលើ ក៏មានការប្រកួត៤គូទៀតគួរឲ្យចាប់អារម្មណ៍សម្រាប់រាត្រីថ្ងៃសុក្រ ទី៩ ខែកុម្ភៈនេះនៅសង្វៀនបាយ័នស្ទឹងមានជ័យ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


