កីឡា
Neymar បាត់ឱកាសជួយប្រេសុីលក្នុងពានរង្វាន់ Copa America ឆ្នាំនេះ
កីឡាករ Neymar នឹងខកខានចូលរួមក្នុងការប្រកួតពានរង្វាន់ Copa America ឆ្នាំ២០២៤ នៅសហរដ្ឋអាមេរិក ដោយបញ្ហារបួសមិនទាន់ជាសះស្បើយ។ នេះបើតាមលើកឡើងរបស់អ្នកនាំពាក្យរបស់ក្រុមជម្រើសជាតិប្រេស៊ីល។

លោក Rodrigo Pavia អ្នកនាំពាក្យរបស់ក្រុមជម្រើសជាតិប្រេស៊ីល បានអះអាងថា តារាឆ្នើមវ័យ៣២ឆ្នាំរូបនេះនឹងមិនអាចចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលទេក្នុងពានរង្វាន់ Copa America។ គាត់អាចនឹងត្រឡប់ចូលរួមជាមួយក្រុមជម្រើសជាតិប្រេស៊ីលក្នុងប្រកួតជម្រុះ World Cup នាខែកញ្ញាខាងមុខ។
គ្រូបង្វឹកកាយសម្បទារបស់ Neymar និងមិត្តរួមជាតិលោក Ricardo Rosa បច្ចុប្បន្នកំពុងត្រួតពិនិត្យដំណាក់កាលទី៣នៃការស្តារឡើងវិញពីស្ថានភាពរបួស។ Neymar បានរងរបួសសរសៃពួរជង្គង់ខាងឆ្វេងអំឡុងពេលប្រកួតចាញ់ Uruguay ២-០ ក្នុងវគ្គជម្រុះ World Cup ២០២៦ កាលពីថ្ងៃទី១៨ ខែតុលា។ ក្រោយមករូបគេបានទទួលការវះកាត់នៅមន្ទីរពេទ្យ Mater Dei ក្នុងទីក្រុង Belo Horizonte។

តាមការគ្រោងទុកខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ អាចនឹងវិលត្រឡប់ចូលទីលានវិញនៅអំឡុងខែសីហាខាងមុខ។ គិតចាប់តាំងពីផ្លាស់ពីកាន់ក្លិប Al Hilal ក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីឆ្នាំ២០២៣ Neymar ទើបតែបង្ហាញខ្លួនបាន៣លើក និងបានរបួសដាច់សសៃពូរអំឡុងការប្រកួតឲ្យក្រុមជម្រើសជាតិប្រេសុីល៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Arabnews
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


