កីឡា
គណៈកម្មាធិការរៀបចំស៊ីហ្គេម២០២៣ ពិភាក្សា និងត្រួតពិនិត្យលើវឌ្ឍនភាពគណៈកម្មការពិធីបើក-ពិធីបិទ និងការត្រៀមរៀបចំការរត់ភ្លើងគប់
លោក វ៉ាត់ ចំរើន មានប្រសាសន៍ឲ្យដឹងថា នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ. ប.អ (CAMSOC) កាលពីម្សិលមិញ បានពិភាក្សា និងត្រួតពិនិត្យ លើវឌ្ឍនភាពគណៈកម្មការពិធីបើក-ពិធីបិទ ស៊ីហ្គេម ២០២៣ និងការត្រៀមរៀបចំការរត់ភ្លើងគប់។
ពាក់ព័ន្ធនឹងកិច្ចពិភាក្សាអំពីបញ្ហាខាងលើនេះ អគ្គលេខាធិការ វ៉ាត់ ចំរើន បញ្ជាក់ថា សម្រាប់ពីការរៀបចំពិធីបើក-បិទ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ យើងមានគណៈកម្មការជំនាញរបស់ខ្លួន ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាអ្នកជំនាញ ដែលមានព្រឹទ្ធាចារ្យ រដ្ឋលេខាធិការ ដែលជាក្រុមការងារពិសេសជួយជ្រោមជ្រែងរៀបចំពិធីបើកបិទនេះ ដោយលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌បានគាំទ្រ និងជំរុញយ៉ាងខ្លាំងដល់ការរៀបចំនេះ។
លោក វ៉ាត់ ចំរើន បានបន្តថា ការរៀបចំជាកម្លាំងនេះមានលទ្ធផលល្អ ហើយការបញ្ជាក់បន្ថែមរបស់លោកបណ្ឌិត ថោង ខុន ដែលជាប្រធានអង្គប្រជុំ បានដាក់ចេ ញឲ្យដំណើរការនាពេលខាងមុខឆាប់ៗនេះ ដោយឲ្យធ្វើការឲ្យបានរួចរាល់ នៅក្នុងកិច្ចសហការប្រឹក្សាយោបល់ពីភាគីចិនជាមួយខាងជំនាញវប្បធម៌កម្ពុជា។
លោកអគ្គលេខាធិការបន្ថែមថា ព្រឹទ្ធាចារ្យវប្បធម៌ ជាអ្នករៀបចំ និងបង្ហាញនូវរបៀបរបប នៃអរិយធម៌ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្ន និងរំលេចចេញមកដល់នយោបាយឈ្នះៗ ដែលជាសម័យរុងរឿងសម័យតេជោរបស់យើង។
ពិធីបើកបិទនេះ គឺយើងត្រូវធ្វើយ៉ាងណាឲ្យមានការទទួលខុសត្រូវ ការប្រទាក់ក្រឡាជាមួយនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ដោយ លោក ថោង ខុន បានសង្កត់ធ្ងន់ឲ្យយើងកំណត់ឲ្យហើយថាតើយើងត្រូវប្រមែលប្រមូលធនធានមនុស្សមកពីស្ថាប័នណាខ្លះ ដើម្បីត្រៀមឲ្យពិធីបើក-បិទនេះមានធនធានមនុស្សគ្រប់គ្រាន់ ដូច្នេះពិធីបើក-បិទនេះត្រូវការទាំងអ្នកជំនាញ ត្រូវកាធនធានមនុស្សសម្រាប់ការហ្វឹកហាត់ត្រៀមដែលត្រូវចាប់ផ្តើមពីឆ្នាំក្រោយនេះរហូតដល់ឆ្នាំ២០២៣តែម្តង។
សម្រាប់សមាសភាពចូលរួមសម្តែងក្នុងពិធីបើក-បិទនេះ គឺមានខាងកងយោធពលខេមរភូមិន្ទ ដែលចំបាច់ត្រូវមានចំនួនដ៏ច្រើន រួមទាំងខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកជំនាញ ព្រមទាំងត្រូវ ការសមាសភាពធនធានមួយចំនួនទៀតពីក្នុងចំណោមយុវជន ដែលជាសិស្សនិស្សិតរបស់យើង។
ការបង្ហាញនៅក្នុងពិធីបើកបិទនេះ គឺយើងត្រូវសង្កត់ធ្ងន់ទៅលើការបង្ហាញពីមូលដ្ឋានគ្រឹះ ភាពអស្ចារ្យនៃអរិយធម៌ វប្បធម៌របស់យើង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំនូវភាពលម្អិត ដើម្បីបង្ហាញចេញនូវភាព «ឯក» នៅក្នុងវប្បធម៌ខ្មែរ។ «នៅក្នុងពិធីបើកបិទនេះ យើងបានរៀបចំជាគ្រោងរួចរាល់អស់ហើយៗមានប្រក្រតីទិនពិធីបើកបិទរួចដែរ ហើយនៅថ្ងៃនេះយើងបានចុះហត្ថលេខាលើប្រក្រតីទិនការងារនៃពិធីបើកបិទ ដែលយើងបានផ្តល់ជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដើម្បីសម្រេចចុងក្រោយ ដែលប្រក្រតីទិននេះមានតាមលំដាប់លំដោយ ប្រយោជន៍ផ្តល់ភាពងាយស្រួល ក្នុងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនូវវឌ្ឍនភាពការងារជាបន្តបន្ទាប់»។ នេះបើតាមបញ្ជាក់ឲ្យដឹងពី លោក វ៉ាត់ ចំរើន។
ចំពោះរបៀបវារៈទី២ ដែលផ្តោតសំខាន់លើការរត់ភ្លើងគប់ស៊ីហ្គេម ឆ្នាំ២០២៣ នេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា យើងបានកំណត់នូវពេលវេលាច្បាស់លាស់រួចរាល់ហើយដែរ ហើយនៅសប្ដាហ៍ក្រោយៗទៀត យើងនឹងលម្អិតនូវកម្មវិធីរត់ភ្លើងគប់នេះ ដែលត្រូវប្រារព្ធពិធីសុំភ្លើងគប់ពីព្រះអាទិទេពរួចហើយត្រូវរត់នៅក្នុងព្រះរាជាណាចក្រកម្ពុជាចេញទៅបណ្តាប្រទេសទាំង១០ផ្សេងទៀត ដែលជាសមាជិកអាស៊ីអាគ្នេយ៍ ហើយរត់ចូលមកកម្ពុជាវិញ រហូតដល់ពិធីបើកផ្លូវការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕
អត្ថបទ ៖ វិសិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


