កីឡា
Luis Enrique បញ្ជាក់ថា Mbappe នឹងចាកចេញពី PSG
អ្នកចាត់ការក្លិប Paris Saint-Germain លោក Luis Enrique បានចេញមុខបញ្ជាក់ពីកីឡាករឆ្នើម Kylian Mbappe នឹងចាកចេញពីក្លិបនៅរដូវក្តៅខាងមុខនេះ។

Paris Saint-Germain បានឈានទៅវគ្គ៨ក្រុមចុងក្រោយក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីបានយកឈ្នះក្រុម Real Sociedad ២-១ ក្នុងការប្រកួតជើងទី២។ គិតមកទល់ពេលនេះ Mbappe ស៊ុតបញ្ចូលទីបាន៤៦គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុម២៦លើកក្នុងការបង្ហាញខ្លួន៦៨ប្រកួតក្នុងក្របខ័ណ្ឌ UEFA។
លោក Luis Enrique បាននិយាយថា៖«អនាគតរបស់ Mbappe នឹងមិនបន្តស្នាក់នៅទីនេះទេ ដូច្នេះហើយបានជាយើងត្រូវតែសាកល្បងប្រើយុទ្ធសាស្រ្តជាមួយមិត្តរួមក្រុមផ្សេងទៀត»។
គេនៅមិនទាន់ដឹងថា តើពេលណា Mbappe នឹងប្រកាសពីគម្រោងអនាគត។ មកទល់ពេលនេះ កិច្ចព្រមព្រៀងជាមួយ Real Madrid មិនទាន់សម្រេចបាននៅឡើយទេ។ បើទោះបីជាមានការរំពឹងទុកថា អ្វីៗនឹងត្រូវបានបញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។

លោក Luis Enrique បានបន្ថែមថា៖«Kylian ខ្ញុំមិនមែនទើបតែរកឃើញគាត់ថ្ងៃនេះទេ។ អ្នកដឹងពីគំនិតរបស់ខ្ញុំចំពោះគាត់រួចហើយ។ គាត់ជាកីឡាករល្អបំផុតក្នុងពិភពលោក។ គាត់នឹងស៊ុតបញ្ចូលទីបាន៥០គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន២៥លើក ប៉ុន្តែពិតជាគួរឲ្យសោកស្ដាយគាត់នឹងមិនបន្តស្នាក់នៅទីនេះទៀត»។
មិនមែនតែមានតែគ្រូបង្វឹកលោក Luis Enrique ចេញមុខមកបញ្ជាក់ពីអនាគតរបស់ Mbappe សូម្បីប្រធានក្លិប PSG លោក Al Khelaifi ក៏បង្ហើបថាខ្សែប្រយុទ្ធឆ្នើមសញ្ជាតិបារាំងរូបនេះ កំពុងចរចារលើកិច្ចសន្យាផ្ទេរទៅក្លិប Real Madrid ផងដែរ៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ footbalium
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


