កីឡា
អតីតគ្រូបង្វឹកចិន លោក Li Tie សារភាពកំហុសក្នុងការទទួលសំណូកជាង១០លានដុល្លារ
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិចិននិងជាអតីតកីឡាកររបស់ Everton លោក Li Tie បានសារភាពកំហុសដែលខ្លួនពិតជាបានទទួលសំណូកជាទឹកប្រាក់ជាង១០លានដុល្លារអាមេរិកអំឡុងពេលកំពុងកាន់តំណែង។

ក្រោយការកាត់ក្តីនៅក្នុងខេត្ត Hubei ភាគកណ្តាល ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន តុលាការបានរកឃើញថា លោក Tie ពិតជាបានទទួលយកសំណូកជាទឹកប្រាក់ជាង៧៧លានយ័ន (១០.៧ លានដុល្លារ) ពីចន្លោះឆ្នាំ២០១៧ដល់២០២១។ ជាមួយគ្នានេះ អតីតប្រធានសមាគមបាល់ទាត់ចិន លោក Chen Xuyuan ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិត ពីបទទទួលសំណូកជាទឹកប្រាក់ចំនួន១១លានដុល្លារ។
ជាក់ស្តែងលោក Li Tie ក៏ជាប់ពាក់ព័ន្ធជាមួយបញ្ហាស៊ីសំណូក ក្នុងការជ្រើសរើសកីឡាករចូលក្រុមជម្រើសជាតិចិន ហើយការរៀបចំលទ្ធផលការប្រកួត និងការចុះកិច្ចសន្យាផ្សេងៗជាមួយក្លិបជាដើម។ តុលាការប្រទេសចិនបានប្រកាសថា៖«Li Tie បានធ្វើសេចក្តីថ្លែងការណ៍ចុងក្រោយរបស់គាត់ ដោយបានសារភាពកំហុស និងសម្តែងនូវវិប្បដិសារីមួយនេះ»។
លោក Li អតីតគ្រូបង្វឹករបស់ប្រទេសចិនចាប់ពីខែមករា ឆ្នាំ២០២០ ដល់ ខែធ្នូ ឆ្នាំ២០២១ បានលេងក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស English Premier League ឱ្យក្លិប Everton ចំនួន៣៤លើក នៅចន្លោះឆ្នាំ២០០២-២០០៤។

លោក Li ក៏ត្រូវបានបង្ហាញនៅក្នុងភាពយន្តឯកសារ ចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV កាលពីខែមករា អំពីអំពើពុករលួយ ដែលរីករាលដាលនៅក្នុងបាល់ទាត់របស់ចិន។ វីដេអូឯកសារនេះ លោកបានរៀបរាប់ថា លោកបានរៀបចំសំណូកជិត ៤២១,០០០ ដុល្លារ ដើម្បីទទួលបានតំណែងជាគ្រូបង្វឹក និងបានជួយរៀបចំលទ្ធផលការប្រកួតនៅពេលលោកជាគ្រូបង្វឹកក្លិបនៅលីគកំពូលរបស់ចិន។
លោក Li Tie បាននិយាយថា ៖«ខ្ញុំសុំទោសជាខ្លាំង។ ខ្ញុំគួរតែដាក់ក្បាលដល់ដី ហើយដើរនៅតាមដងផ្លូវ។ មានរឿងមួយចំនួនដែលកើតឡើង នៅពេលនោះគឺជាទម្លាប់ទូទៅនៅក្នុងកីឡាបាល់ទាត់»៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ insideworldfootball
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


