កីឡា
កីឡាករក្រុមវៀតណាម Thanh Hoa FC ធ្វើកូដកម្ម បន្ទាប់ពីមិនបានប្រាក់ខែ២ឆ្នាំ
កីឡាកររបស់ក្លិបបាល់ទាត់វៀតណាម Thanh Hoa FC បានធ្វើកូដកម្ម ជុំវិញបានជំពាក់ប្រាក់ឈ្នួល និងប្រាក់រង្វាន់ដល់ពួកគេរយៈពេល២ឆ្នាំ ដែលមានចំនួនជិត៧៩៥,០០០ ដុល្លារ។

កីឡាករ១៨នាក់របស់ក្លិប Thanh Hoa រួមទាំងកីឡាករប្រេស៊ីល Gustavo បានដាក់ពាក្យប្តឹងទៅអាជ្ញាធរខេត្ត និងសហព័ន្ធបាល់ទាត់វៀតណាម (VFF)។ ពួកគេបាននិយាយថា អ្នកគ្រប់គ្រងក្លិបមិនបានបើកប្រាក់ឲ្យពួកគេតាមការសន្យា ហើយជំពាក់ប្រាក់ពួកគេពីឆ្នាំ២០២៣និង២០២៤។
ក្រៅពីមិនបើកប្រាក់ខែ និងប្រាក់បន្ថែមជូនកីឡាករគ្រប់ចំនួន ថ្នាក់ដឹកនាំក្លិបក៏មិនបានផ្តល់ប្រាក់រង្វាន់ដល់ពួកគេដែរ នៅពេលពួកគេឈ្នះពានរង្វាន់ជាតិនៅឆ្នាំ២០២៣ និងឆ្នាំ២០២៤ ដែលសរុបជាទឹកប្រាក់ជិត២០ពាន់លានដុង។ ពួកគេត្រូវបានគេសន្យាផ្តល់ប្រាក់ច្រើនដងហើយ ប៉ុន្តែមិនបានទទួលទេ។ ដូច្នេះហើយ ទើបក្រុមកីឡាករសម្រេចធ្វើកូដកម្ម និងឈប់ហ្វឹកហាត់រហូតដល់ទទួលបានប្រាក់ខែ។

លោក Cao Hoang Duc នាយកប្រតិបត្តិក្លិបបាននិយាយថា ចំនួនទឹកប្រាក់នេះមិនច្រើនដូចកីឡាករបានចោទប្រកាន់នោះទេ ហើយលោកបានសន្យានឹងមានគម្រោងបង់ប្រាក់ឲ្យពួកគេក្នុងខែសីហានេះ។ លោកក៏បានសម្រេចចិត្តប្រើប្រាស់កីឡាករដែលនៅសល់ក្នុងក្លិបសម្រាប់ការប្រកួតនានា។
មុននឹងបញ្ហាប្រាក់បៀវត្សរ៍ ក្លិប Thanh Hoa បានធ្វើរឿងចម្រូងចម្រាសដោយដកខ្លួនចេញពី AFC Cup កាលពីខែមុន។ ក្លិបបានឈានចូលវគ្គចែកពូល AFC Cup ជាការប្រកួតកម្រិតទីពីរនៅអាស៊ី បន្ទាប់ពី AFC Champions League ប៉ុន្តែបន្ទាប់មកបានសម្រេចដកខ្លួន៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


