កីឡា
កីឡាករ៥រូបមានតម្លៃផ្ទេរខ្ពស់បំផុត ក្នុងរដូវក្តៅនេះ
ការដោះដូរកីឡាករនៅរដូវក្ដៅនេះហាក់មិនសូវមានរឿងភ្ញាក់ផ្អើលខ្លាំងទេ បើប្រៀបធៀបកាលពីរដូវកាលមុន។ កីឡាករមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងរដូវកាលនេះត្រឹមតែ៨២លានដុល្លារប៉ុណ្ណោះ។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី»សូមណែនាំពីកីឡាករ៥រូបមានតម្លៃផ្ទេរខ្ពស់បំផុតក្នុងរដូវក្តៅនេះ។

១. កីឡាករ Julián Alvarez
ខ្សែប្រយុទ្ធវ័យក្មេង Julián Alvarez បានចាកចេញពីក្លិប Manchester City ទៅចួលរួមជាមួយក្លិប Atlético Madrid ក្នុងតម្លៃ៨២លានដុល្លារ។ រូបគេជាកីឡាករមានតម្លៃផ្ទេរខ្ពស់បំផុត ក្នុងទីផ្សារដោះដូរកីឡាករនៅរដូវក្តៅនេះ។ Alvarez ជាកីឡាករវ័យក្មេង១រូបដែលឈ្នះពានរង្វាន់ស្ទើរគ្រប់កម្មវិធី ទាំងនៅក្លិបអាជីពនិងជម្រើសជាតិ។

២. កីឡាករ Dominic Solanke
ខ្សែប្រយុទ្ធវ័យ២៦ឆ្នាំ Dominic Solanke បានធ្វើឲ្យអ្នកគាំទ្រនៅក្របខណ្ឌ Premier League ភ្ញាក់ផ្អើល ក្រោយផ្លាស់ទៅចូលរួមជាមួយក្លិប Tottenham Hotspur ក្នុងតម្លៃ៧១លានដុល្លារ។ រូបគេបានក្លាយជាកីឡាករទី២មានតម្លៃផ្ទេរខ្ពស់បំផុត ក្នុងទីផ្សារដោះរដូវក្តៅនេះ។ អ្នកគាំទ្ររបស់ក្លិប Tottenham Hotspur កំពុងរង់ចាំមើលការបង្ហាញសមត្ថភាពរបស់គេ។

៣. កីឡាករ Leny Yoro
ខ្សែការពារវ័យ១៨ឆ្នាំ Leny Yoro ជាកីឡាករទី៣មានតម្លៃផ្ទេរខ្ពស់បំផុត ក្នុងទីផ្សារដោះដូររដូវក្តៅនេះ ដោយបានចូលរួមជាមួយក្លិប Manchester United ក្នុងតម្លៃ៦៨លានដុល្លារ ប៉ុន្តែរូបគេនៅទាន់បានបង្ហាញខ្លួនជាក្រុមនៅឡើយទេក្នុងការប្រកួតក្នុងក្របខណ្ឌ Premier League។ អំឡុងការប្រកួតកម្ដៅសាច់ដុំបើករដូវកាល Yoro មានបញ្ហារបួសហើយត្រូវសម្រាកច្រើនខែ។

៤. កីឡាករ Moussa Diaby
ខ្សែប្រយុទ្ធស្លាប Moussa Diaby បានចាកចេញពីក្លិបអង់គ្លេស Aston Villa ទៅចូលរួមជាក្លិបអារ៉ាប៊ីអាសអ៊ូឌីត Al-Ittihad ក្នុងតម្លៃ៦៦លានដុល្លារ។ កីឡាកររូបនេះត្រូវបានគេរំពឹងនឹងសហការគ្នាបានល្អជាមិត្តរួមជាតិបារាំងដូចគ្នាគឺកីឡាករ Karim Benzema និង N’Golo Kanté។

៥. កីឡាករ Pedro Neto
ខ្សែបម្រើស្លាប Pedro Neto ជាកីឡាករទី៥ មានតម្លៃផ្ទេរខ្ពស់បំផុត ក្នុងទីផ្សារដោះដូរនៅរដូវក្តៅនេះ។ រូបគេបានចាកចេញពីក្លិប Wolverhampton ទៅចូលរួមជាមួយក្លិប Chelsea ក្នុងតម្លៃ៦៦លានដុល្លារ ដោយទទួលបានកុងត្រារយៈពេល៧ឆ្នាំ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


