កីឡា
យប់មិញ Liverpool ចាញ់ ០-៣ លោក Klopp ចាត់ទុកជាការលេងអន់បំផុត
ស្ទើរមិនគួរឲ្យជឿក្រុមហង្សក្រហម Liverpool បានបរាជ័យក្នុងផ្ទះខ្លួនឯងក្រោមថ្វីជើងក្រុម Atalanta ដោយលទ្ធផល ៣-០ សម្រាប់ការប្រកួតជើងទី១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ Europa League យប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤។

ស្ថិតិរបស់ក្រុមម្ចាស់ផ្ទះ Liverpool មានប្រៀបលើក្រុមភ្ញៀវ ប៉ុន្ដែពួកគេមិនមានសំណាងទម្លាយសំណាញ់ទីរបស់គូប្រជែងឡើយ។ ពួកគេបង្កើតឱកាសស៊ុត១៩លើក ស៊ុតចំគោលដៅ៥លើក និងគ្រប់គ្រងបាល់៧១% ខណៈ Atalanta បង្កើតឱកាសស៊ុត១១លើក ស៊ុតចំគោលដៅ៧លើក ហើយគ្រប់គ្រងបាល់បានតែ២៩%ប៉ុណ្ណោះ ប៉ុន្តែបានទម្លាយសំណាញ់ទីរបស់ម្ចាស់ផ្ទះ៣គ្រាប់។
ចំពោះលោក Jurgen Klopp គ្រូបង្វឹកក្រុម Liverpool មិនបានដាក់កីឡាករសំខាន់ៗក្នុងជម្រើស១១នាក់ដំបូងទេ ប៉ុន្ដែនៅវគ្គទី២ លោកបានប្ដូរយុទ្ធសាស្រ្ដ ដោយប្ដូរកីឡាករ Robertson, Mohamed Salah និង Luis Diaz ចូល ប៉ុន្តែនៅតែមិនអាចរកគ្រាប់បាល់បាន។
លោក Jurgen Klopp បាននិយាយថា ៖«ព្រះជាម្ចាស់អើយ! រាត្រីនេះជាការប្រកួតដ៏អាក្រក់មួយ។ ខ្ញុំនៅទីនេះបានត្រឹមតែនិយាយអបអរសាទរដល់ក្រុម Atalanta។ យើងធ្វើមិនបានដូចការគ្រោងទុក។ គ្មានចំណុចវិជ្ជមានណាដែលត្រូវនិយាយទេ»។

ទោះបីបរាជ័យក្នុងជើងទី១ ប៉ុន្តែក្រុម Liverpool នៅមិនទាន់អស់ឱកាសឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រឡើយ ក្នុងពានរង្វាន់ Europa League។ ពួកគេនៅសល់ឱកាស៩០នាទីទៀតសម្រាប់ការប្រកួតជើងទី២ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នៅប្រទេសអុីតាលី។
ដើម្បីទទួលបានឱកាសឡើងទៅវគ្គ៤ក្រុមចុងក្រោយ ហង្សក្រហម Liverpool ត្រូវរកឲ្យបាន៤គ្រាប់ដែលចំនួនគ្រាប់បាល់នេះមិនមែនជាការងាយស្រួលក្នុងការស្វែងរកនៅក្រៅដីនោះទេ។ ចំពោះការប្រកួតនៅ Premier League ហង្សក្រហមកំពុងប្រជែងជើងឯកជាមួយក្រុម Arsenal និង Man City៕

ប្រែសម្រួល៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ