កីឡា
ចាប់ខ្លួនមនុស្ស៣នាក់ ខណៈរកឃើញមឈូស៥នៅក្បែរប៉ម Eiffel Tower មុនអូឡាំពិក
អាជ្ញាធរបារាំងបានចាប់ខ្លួនមនុស្ស៣នាក់កាលពីថ្ងៃចន្ទ បន្ទាប់ពីការរកឃើញមឈូសនៅជិតប៉ម Eiffel កាលពីថ្ងៃសៅរ៍។ មឈូសទទេចំនួន៥ ដែលរុំដោយទង់ជាតិបារាំងជាមួយនឹងការសរសេរថា “ទាហានបារាំងមកពីអ៊ុយក្រែន” ត្រូវបានរកឃើញ ដែលជំរុញឱ្យមានការស៊ើបអង្កេតយ៉ាងឆាប់រហ័ស និងការចាប់ខ្លួនជាបន្តបន្ទាប់។
បុគ្គល៣នាក់ដែលមានអាយុក្រោម៣០ឆ្នាំ និងមកពីប្រទេសប៊ុលហ្គារី អាល្លឺម៉ង់ និងអ៊ុយក្រែន កំពុងប្រឈមមុខនឹងការចោទប្រកាន់ ពីបទហឹង្សាដោយគិតទុកជាមុន បន្ទាប់ពីបានបន្សល់ទុកមឈូសទទេចំនួន៥ ដែលរុំដោយទង់ជាតិបារាំងជាមួយនឹងការសរសេរថា “ទាហានបារាំងមកពីអ៊ុយក្រែន” នៅក្បែរប៉មដែលជានិមិត្តសញ្ញារបស់ប្រទេសបារាំង Eiffel Tower។ រដ្ឋអាជ្ញាបានចាត់ទុកទង្វើនេះថាជាទម្រង់នៃអំពើហឹង្សាផ្លូវចិត្ត។
ហេតុផលដែលគេសង្ស័យអ្នកទាំង៣នេះ អាចជាប់ពាក់ព័ន្ធទៅនឹងការចូលរួមផ្នែកយោធាដ៏មានសក្តានុពលរបស់បារាំងនៅអ៊ុយក្រែន ខណៈប្រភពការទូតបានបង្ហាញថា បារាំងកំពុងពិចារណាបញ្ជូនគ្រូបណ្តុះបណ្តាលយោធាទៅអ៊ុយក្រែន បើទោះបីជាមានការព្រួយបារម្ភពីសម្ព័ន្ធមិត្ត និងការរិះគន់ពីរុស្ស៊ីក៏ដោយ។
វាត្រូវបានគេចាត់ទុកថា ប្រទេសបារាំងស្ថិតក្នុងកម្រិតប្រកាសអាសន្នខ្ពស់បំផុតមុនថ្ងៃទី២៦ ខែកក្កដា ដល់ខែសីហា ដែលជាសញ្ញាមួយដ៏គួរឱ្យព្រួយបារម្ភ។
កាលពីថ្ងៃសុក្រ អាជ្ញាធរបារាំងបានលើកឡើងពីការចោទប្រកាន់អំពើភេរវកម្មបឋមលើជនជាប់ចោទអាយុ ១៨ ឆ្នាំម្នាក់ពីបទរៀបចំផែនការកំណត់គោលដៅអ្នកទស្សនាក្នុងការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍អូឡាំពិកក្រុងប៉ារីស។ វាគឺជាផែនការរារាំងដំបូងគេដែលផ្តោតលើព្រឹត្តិការណ៍កីឡា ដែលចាប់ផ្តើមក្នុងរយៈពេលប្រាំបីសប្តាហ៍ខាងមុខ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


