កីឡា
លោក Pep ចេញមុខបញ្ជាក់ De Bruyne បន្ដស្នាក់នៅ Man City
លោក Pep Guardiola គ្រូបង្វឹកក្លិប Manchester City បានចេញមុខបញ្ជាក់ពីខ្សែបម្រើ Kevin De Bruyne នឹងមិនចាកចេញពីក្លិប បន្ទាប់ពីលេចឮព័ត៌មានក្លិបនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតចង់បាន។

កីឡាករ Kevin De Bruyne គឺជាគោលដៅរបស់ក្រុម Al-Ittihad នៅលីគអារ៉ាប៊ីសាអ៊ូឌីតក្នុងឆ្នាំនេះ ហើយមានព័ត៌មានជាច្រើនបានចុះផ្សាយរូបគេនឹងចាកចេញពីក្លិប Man City។ ពេលនេះលោក Pep Guardiola បានចេញមុខបដិសេធ និងបញ្ជាក់ថា ខ្សែបម្រើវ័យ៣៣ឆ្នាំ De Bruyne នៅសល់កិច្ចសន្យាមួយរដូវកាលទៀតជាមួយក្លិប Man City។
លោក Pep Guardiola បាននិយាយថា ៖«Kevin មិនចាកចេញទេ។ ប្រសិនបើនរណាម្នាក់ចាកចេញ យើងនឹងនិយាយអំពីរឿងនោះ»។

សម្រាប់រដូវកាលថ្មី លោក Pep មិនមានការដោះដូរកីឡាករក្នុងក្រុមច្រើនទេ ដោយសារបច្ចុប្បន្នកម្រិតគុណភាពនិងសមត្ថភាពរបស់កូនក្រុមល្អស្រាប់៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


