កីឡា
Álvarez នឹងសម្រេចលើអនាគតខ្លួន ក្រោយចប់ព្រឹត្តិការណ៍អូឡាំពិក
ខ្សែប្រយុទ្ធ Julián Álvare នឹងធ្វើការសម្រេចលើអនាគតរបស់ខ្លួនជាមួយក្លិប Manchester City ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសបារាំងចប់។

ទោះបីឈ្នះពានរង្វាន់ជាច្រើនក្រោយស្នាក់នៅជាមួយក្លិប Manchester City ហើយទទួលបានឱកាសបង្ហាញខ្លួនច្រើន ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីន Julián Álvarez ហាក់មិនសូវសប្បាយចិត្តទេ។ រូបគេមិនសូវទទួលបានឱកាសបង្ហាញខ្លួនច្រើនក្នុងការប្រកួតសំខាន់ៗដែលជាហេតុធ្វើឲ្យពួកគេមិនសូវល្អ។
កីឡាករ Julián Álvarez បាននិយាយថា ៖«រដូវកាលមុន ខ្ញុំស្ថិតក្នុងចំណោមកីឡាករដែលមាននាទីច្រើនបំផុតក្នុងក្រុម Man City ។ ប៉ុន្តែចុងក្រោយ ខ្ញុំនៅតែមិនពេញចិត្ត ព្រោះអត់បានលេងការប្រកួតសំខាន់។ ខ្ញុំចង់រួមចំណែកក្នុងការប្រកួតនោះ ហើយចង់លេងក្នុងការប្រកួតសំខាន់ៗ»។

ក្លិប Manchester City មានខ្សែប្រយុទ្ធឆ្នើម Erling Haaland ជាម៉ាសុីនរបស់រកគ្រាប់ដែលជាមូលហេតុធ្វើឲ្យកីឡាករ Julián Álvarez កំពុងគិតពីអនាគតរបស់ខ្លួន។
Julián Álvarez បានបន្ថែមថា ៖«ច្បាស់ណាស់ ខ្ញុំមិនបានឈប់គិតអំពីរឿងនេះទេ។ ខ្ញុំនឹងធ្វើនៅពេលអូឡាំពិកចប់។ ខ្ញុំនឹងឆ្លៀតពេលគិតពីអ្វីដែលខ្ញុំចង់បាន»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


