កីឡា
កុមារា សុខុន សីហនុត ឈ្នះមេដាយមាស៤ សំរិទ្ធ១ពីជើងឯកហាប់គីដូពិភពលោក
កុមារាកម្ពុជា សុខុន សីហនុត ស្ថិតក្នុងចំណោមអត្តពលិកហាប់គីដូ១៩រូបដែលបានឈ្នះមេដាយចំនួន៤០គ្រឿងពីការប្រកួតកីឡាហាប់គីដូពិភពលោក (World I.H.F Hakido Championships) ឆ្នាំ២០២៤ នៅប្រទេសថៃ។

កុមារាអាយុ១២ឆ្នាំ សុខុន សីហនុត បានឈ្នះមេដាយច្រើនជាងគេក្នុងចំណោមកីឡាករ កីឡាការិនីកម្ពុជាដែលបានចូលរួមប្រកួត។ កុមារារូបនេះបានឈ្នះមេដាយចំនួន៥គឺមាស៤ និងសំរិទ្ធ១ ក្នុងនោះមេដាយមាស៤ លើវិញ្ញាសា លោតចម្ងាយ លោតកម្ពស់ ប្រយុទ្ធ និងស្នៀតការពារខ្លួនកុមារា-កុមារី ខណៈមេដាយសំរិទ្ធបានទៅលើវិញ្ញាសា ស្នៀតការពារខ្លួនក្រុមកុមារ។
បន្ថែមលើសពីនេះទៀត កុមារា សុខុន សីហនុត ទទួលបានពានរង្វាន់ជាកីឡាករដែលមានក្រមសីលធម៌ក្នុងការប្រកួតថែមទៀត។

ការប្រកួតកីឡាហាប់គីដូពិភពលោក ចាប់ពីថ្ងៃទី១ដល់ទី៤ ខែសីហា ឆ្នាំ២០២៤ ដែលមានច្រើនវិញ្ញាសាគឺចាប់ពី៨ឆ្នាំដល់១៨ឆ្នាំឡើង ហើយត្រូវបានបែកចែកទៅតាមប្រភេទទម្ងន់ថែមទៀត។ ជាក់ស្តែងសម្រាប់អាយុ៨ឆ្នាំមានកុមារា និងកុមារី ដែលមានវិញ្ញាសាអាយុ២០គីឡូក្រាម ២២គីឡូក្រាម ២៤គីឡូក្រាម ២៧គីឡូក្រាម ៣០គីឡូក្រាម ក្រោម៣៤គីឡូក្រាម និង៣៤គីឡូក្រាមឡើង ហើយក៏មានវិញ្ញាសាឯកត្តជន គូ និងក្រុម។

កម្ពុជាបានបញ្ជូនកីឡាករ១១នាក់ និងកីឡាការិនី៨នាក់ ដែលដឹកនាំដោយលោក ម៉ុក សាំងហ៊ុន ប្រធានប្រតិភូ លោកឃីម ណារិទ្ធ ប្រតិភូរង និងគ្រូបង្វឹក លោក គង់ ចាន់ធីណា ព្រមទាំងគ្រូជំនួយ២នាក់។ ជាលទ្ធផល កម្ពុជាទទួលបានមេដាយ៤០គ្រឿងគឺមាស១២ ប្រាក់១៣ និងសំរិទ្ធ១៥៕
មេដាយ៥គ្រឿងរបស់កុមារា សុខុន សីហនុត
- មេដាយមាស វិញ្ញាសា លោតកម្ពស់
- មេដាយមាស វិញ្ញាសាប្រយុទ្ធ
- មេដាយមាស វិញ្ញាសា ស្នៀតការពារខ្លួនចម្រុះកុមារា-កុមារី
- មេដាយសំរិទ្ធ វិញ្ញាសា ស្នៀតការពារខ្លួនក្រុមបុរស





អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


