Connect with us

កីឡា

Ronaldo ទទួល​ពាន​អ្នក​រក​បាន​គ្រាប់​បាល់​ច្រើនបំផុត​​គ្រប់​ពេល​​ពី UEFA

បានផុស

នៅ

តារា​បាល់ទាត់​​ឆ្នើម Cristiano Ronaldo ដែល​កំពុង​ឈាន​មុខ​គេ​ក្នុង​ការ​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​គ្រប់​ពេល​វេលា​នៅ​ក្នុង​ពាន​រង្វាន់ UEFA Champions League ទទួល​បាន​ពាន​រង្វាន់​ពិសេស​នេះ​ពី​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប លោក​ Aleksander Čeferin។

Cristiano Ronaldo ទទួល​ពាន​រង្វាន់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជោគជ័យ​របស់​ Ronaldo ​នៅ​ក្នុង​ការ​ប្រកួត​ឲ្យ​ក្លិប​អឺរ៉ុប​​ដែល​មាន​រយៈ​ពេល​ជាង​១៨​ឆ្នាំ​​ត្រូវ​បាន​ទទួល​ស្គាល់​ក្នុង​ពិធី​ចាប់​ឆ្នោត​ពាន​រង្វាន់ UEFA Champions League រដូវ​កាល​២០២៤-២៥ ដែល​មាន​៣៦​ក្រុម ហើយ​រូប​គេ​ជា​ភ្ញៀវ​ពិសេស​ក្នុង​ការ​ចាប់​ឆ្នោត​ នៅ​យប់​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០២៤ នៅ​ប្រទេស​ម៉ូណាកូ។

ប្រធាន​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រទុយហ្គាល់​​ធ្លាប់​បាន​លេង​ឲ្យ​ក្លិប Sporting Clube de ក្នុង​លីគ​ព័រទុយហ្គាល់ ក្លិប Manchester United លីគ​អង់គ្លេស​ ក្លិប Real Madrid ​លីគ​អេស្ប៉ាញ និង​ក្លិប Juventus ​លីគ​អ៉ីតាលី ដែល​រក​បាន​ចំនួន​១៤០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​បាន​១៨៣​​លើក​ ក្នុង​ពាន​រង្វាន់ Champions League។ រូប​គេ​រក​បាន​ច្រើន​ជាងកីឡាករ​លំដាប់​ទី​២​​ Lionel Messi ​១១​គ្រាប់ និងកីឡាករ​លំដាប់​ទី​៣ Robert Lewandowski ៤៦​គ្រាប់។

Cristiano Ronaldo ឡើង​ចាប់​ឆ្នោត

Ronaldo ​បាន​បញ្ចប់​​ការ​ប្រកួត Champions League ៧​រដូវ​កាល​​ដែល​ច្រើន​ជាង​កីឡាករ​ផ្សេងៗ។ រដូវ​កាល​២០០៧/០៨ រូប​គេ​រក​បាន​៨​គ្រាប់​ឲ្យ Manchester United, រក​បាន​១៥​គ្រាប់​ឲ្យ Real Madrid ​រដូវ​កាល​២០១៧/១៨។ រូប​គេ​​​កំពុង​កាន់​កំណត់​ត្រា​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត​ក្នុង​មួយ​រដូវ​កាល Champions League ​គឺ​១៧​គ្រាប់​ក្នុង​រដូវ​កាល​២០១៣/១៤ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​​គ្រាប់​ពេល​បន្ថែម​ម៉ោង​វគ្គ​ផ្តាច់​ព្រ័ត្រ​​ដែល​បាន​យក​ឈ្នះ Atlético de Madrid។

រូប​គេ​បាន​ឈ្នះ​ពាន​រង្វាន់ Champions League ១​ដង​នៅ​ជាមួយ Manchester United និង​៤​លើក​​ជា​មួយ Real Madrid ដែល​បាន​ក្លាយ​ជាកីឡាករ​ឈ្នះ​ពាន​រង្វាន់​​៥​លើក​​ទី១​ក្នុង​ប្រវត្តិ​សាស្ត្រ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២ និង​ជា​កីឡាករ​ម្នាក់​គត់​ដែល​រក​បាន​គ្រាប់​បាល់​​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​៣​លើក​ផ្សេង​គ្នា​គឺ​ឆ្នាំ​២០០៨ ២០១៤ និង​២០១៧។

រូប​គេ​ក៏​កំពុង​កាន់​កំណត់​ត្រា​ក្នុង​ការ​រក​បាន​គ្រាប់​បាល់​​​ក្នុង​ការ​ប្រកួត​១១​លើក​ជាប់​គ្នា​​ពី​ខែ​មិថុនា ឆ្នាំ​២០១៧ ដល់​ខែ​មេសា ឆ្នាំ​២០១៨។ រូប​គេ​​រក​បាន​ហែតទ្រីក​៨​លើក​ក្នុង​ពាន​រង្វាន់ Champions League។

ស្ថិតិសង្ខេប​ក្នុង​ពាន​រង្វាន់ Champions League របស់ Ronaldo

  • បង្ហាញ​ខ្លួន​លើ​ទី​លាន​១៨៣​​លើក​
  • រក​បាន​១៤០​គ្រាប់
  • ឈ្នះ​ជើង​ឯក​​​៥​ដង (២០០៨, ២០១៤, ២០១៦, ២០១៧ និង​២០១៨)
  • រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​បំផុត ក្នុង​៧​រដូវ​កាល (២០០៧/០៨ ២០១២/១៣ ២០១៣/១៤ ២០១៤/១៥ ២០១៥/២០១៦ ២០១៦/១៧ ២០១៧/២០១៨)
  • គ្រាប់​បាល់​ច្រើន​បំផុត​ក្នុង​​១​រដូវ​កាល ១៧​គ្រាប់ (២០១៣/១៤)
  • រក​បាន​​គ្រាប់​បាល់​​ក្នុង​១១​ប្រកួត​ជាប់​គ្នា

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត

សេដ្ឋកិច្ច៦ នាទីutes មុន

ប្រាក់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនឡើងជាង ៤%

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្ដេច ហ៊ុន សែន ចង់ឱ្យទីម័រយកប្រទេសកម្ពុជា ធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀង

ព័ត៌មានជាតិ២២ នាទីutes មុន

ស៊ុន ចាន់ថុល៖​ កម្ពុជាប្តេជ្ញាពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ​សម្រាប់ការនាំចេញ​ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិ​ក

សេដ្ឋកិច្ច៣០ នាទីutes មុន

ពិព័រណ៍អាហារនិងភេសជ្ជៈដ៏ធំបំផុតនៅអាស៊ី THAIFEX-ANUGA ASIA 2025 ត្រលប់មកវិញ ថ្ងៃទី ២៧-៣១ ឧសភានេះ រំពឹងជំរុញសេដ្ឋកិច្ចដល់ ៣ពាន់លាន ដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សាន សាធុកា ត្រូវបានស្នើដកតំណែងមកជាមន្ត្រីធម្មតា ក្រោយរកឃើញទង្វើល្មើសវិន័យនគរបាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

​អគារ​​អង្គរមានជ័យ នៅសល់ ៤ គ្រួសារ​ទៀត ក្រសួង​​​​​ដែនដី​ដាក់​ឱសានវាទ​ ១៥ ថ្ងៃ ឲ្យចាកចេញ​

Sokha Hotels

ព័ត៌មានពេញនិយម