កីឡា
កីឡាករគុនចម្រុះ៥រូបមានទ្រព្យសម្បត្តិច្រើនបំផុតក្នុងលោក
ការប្រកួតគុនចម្រុះក្នុងទ្រុងគឺសហរដ្ឋអាមេរិកជាកន្លែងឈានមុខញេ ពីព្រោះមានសង្វៀនកំពូលៗ និងកីឡាករលំដាប់កំពូលទូទាំងពិភពលោក។ ថ្ងៃនេះសារព័ត៌មាន«កម្ពុជាថ្មី» សូមបង្ហាញពីកីឡាករគុនចម្រុះ៥រូបដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅក្នុងពិភពលោក។

១. កីឡាករ Conor McGregor
កំពូលអ្នកប្រយុទ្ធក្នុងទ្រុង Conor McGregor មានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។ កីឡាករជនជាតិអៀរឡង់ជាអតីតជើងឯក UFC បានបង្កើតប្រវត្តិសាស្ត្រជាអ្នកប្រដាល់នៅសង្វៀន UFC លើកដំបូង ដែលបានគ្រងខ្សែក្រវាត់២ប្រភេទទម្ងន់ផ្សេងគ្នាក្នុងពេលតែមួយ។ លោកត្រូវបានគេប៉ាន់ស្មានមានប្រាក់រហូត២០០លានដុល្លារ។

២. កីឡាករ Khabib Nurmagomedov
Khabib Nurmagomedov ជាអតីតអ្នកប្រដាល់គុនចម្រុះអាជីពដែលបានចូលនិវត្តន៍កាលពីឆ្នាំ២០២០។ លោកបានប្រកួតក្នុងទម្ងន់ស្រាលនៅ UFC ដែលគ្រប់គ្រងខ្សែក្រវាត់ទម្ងន់ Lightweight បានយូរបំផុត។ តាមការប៉ាន់ស្មានទ្រព្យសម្បត្តិរបស់ Khabib មានប្រមាណ៤០លានដុល្លារ។

៣. កីឡាករ Georges St-Pierre
Georges St-Pierre ជាតារាសម្តែង និងជាអតីតកីឡាករគុនចម្រុះអាជីពល្បីនៅស្ថាប័ន UFC ។ មនុស្សជាច្រើនចាត់ទុកលោកជាអ្នកប្រយុទ្ធដ៏អស្ចារ្យម្នាក់ក្នុងប្រវត្តិសាស្ត្រគុនចម្រុះ។ លោកត្រូវបានគេស្គាល់ជាទូទៅជា GSP នៅក្នុងពិភពកីឡា។ តាមប៉ាន់ស្មានទ្រព្យសម្បត្តិរបស់លោកមានប្រមាណ៣០លានដុល្លារ។

៤. កីឡាករ Brock Lesnar
Brock Edward Lesnar ជាបុរសពហុជំនាញដែលធ្លាប់ជាអ្នកចំបាប់ កីឡាករគុនចម្រុះ ជាអ្នកកីឡាកាស និងជាកីឡាករបាល់អោបរបស់អាមេរិក។ ទោះបីជាលោកទទួលបានជោគជ័យទាំងកីឡាបាល់អោប និង UFC ប៉ុន្តែលោកត្រូវបានគេស្គាល់ខ្លាងពាក់ព័ន្ធនឹងអាជីពកីឡាកាសនៅសង្វៀន WWE ។ ទ្រព្យសម្បត្តិរបស់ Brock ត្រូវគេប៉ាន់ស្មានថាមានប្រមាណ២៨លានដុល្លារ។

៥. កីឡាករ Anderson Silva
Anderson Silva ជាកីឡាករជោគជ័យបំផុតមួយរូបក្នុងការប្រកួតគុនចម្រុះ។ លោកត្រូវបានគេស្គាល់ជាបុរសពីងពាង នៅក្នុងពិភពកីឡា។ លោកមានកំណត់ត្រាល្អបំផុតក្នុងអាជីព ក្រោយគ្រប់គ្រងខ្សែក្រវាត់ទម្ងន់ Middleweight បានយូរជាងគេ។ ទ្រព្យសម្បត្តិរបស់លោកមានប្រមាណ១៨លានដុល្លារ៕

ប្រែសម្រួល៖ ផា រតនា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


