កីឡា
គួន ម៉ុម នឹងលេងឲ្យក្រុមខេត្តតាកែវក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង
តារាបាល់ទះជម្រើសជាតិកម្ពុជាដ៏ឆ្នើម គួន ម៉ុម មិនបានលេងឲ្យក្លិបបាល់ទះវិសាខាទេក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៣ ឆ្នាំ២០២៤ ដែលគ្រោងនឹងធ្វើនៅខែវិច្ឆិកាខាងមុខ។

ក្នុងបទសម្ភាសក្រោយពេលចប់ព្រឹត្តិការណ៍បាល់ទះអាស៊ានលំដាប់ទី២ SEA V. League Challenge កាលពីពេលកន្លងទៅ គួន ម៉ុម ដែលបានជួយក្រុមបាល់ទះជម្រើសជាតិកម្ពុជាឡើងទៅកម្រិត១ប្រចាំតំបន់អាស៊ានបានទម្លាយឲ្យដឹងថា រូបគេនឹងលេងឲ្យក្រុមខេត្តតាកែវក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២៤។ ជាមួយគ្នានេះ រូបគេក៏នឹងចេញទៅលេងឲ្យក្លិប Long An នៅក្នុងលីគបាល់ទះកំពូលវៀតណាមជុំទី២ បន្ទាប់ពីរូបគេមានកុងត្រារួចរាល់តាំងពីជុំទី១។

ក្លិបបាល់ទះវិសាខាទំនងជាលំបាកក្នុងការចូលរួមប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង ឆ្នាំនេះ បន្ទាប់ពីលក្ខខណ្ឌត្រូវបានកំណត់ឲ្យក្រុម B ចូលរួមប្រកួត ហើយក្នុងក្រុមកម្រិត B ទាំងខេត្ត និងក្លិបអាជីពនៅរាជធានីភ្នំពេញអាចដាក់កីឡាករកម្រិត A ចូលរួមបាន២រូប និងកីឡាករបរទេស១រូប។

លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានឲ្យថា តាមបណ្តាក្លិបដែលត្រូវបានរាយនាមកីឡាករទាំង២៧ដែលបានចែកជូននោះគឺចាត់ទុកជាកីឡាករមានគុណផលខ្ពស់កម្រិត A ដូច្នេះក្រុមអាចប្រើប្រាស់កីឡាករកម្រិតA បានតែ២នាក់ប៉ុណ្ណោះ។ ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមវិសាខា A ដែលចាត់ទុកជាជម្រើសជាតិអត់បានលេង តែឆ្នា២០២៤នេះ ពួកគាត់អាចលេងបាន ប៉ុន្តែមិនមែនក្នុងនាមក្រុមវិសាខា។ លក្ខខណ្ឌបានបើកទីផ្សារដោះដូរឲ្យខ្ចីជើង។ អីចឹងបណ្តាក្រុម២៥រាជធានី-ខេត្តអាចខ្ចីជើងកីឡាករលំដាប់ A ពីវិសាខា ពីក្លិបលំដាប់ A ផ្សេងទៀត។ ការបំបែកកីឡាករដែលមានគុណផលខ្ពស់ឲ្យទៅតាមតាមបណ្តាក្រុមរាជធានី-ខេត្ត ធ្វើឲ្យការប្រកួតប្រជែងផុសផុលខ្លាំង។
លោក សិរីពិសិដ្ឋ បានលើកឡើងថា ៖«ទីពីរយើងបើកលទ្ធភាពឲ្យក្រុមទាំងអស់អាចនាំចូលកីឡាករបរទេស១នាក់។ ក្រុមដែលមានធនធានអាចនាំចូលកីឡាករបរទេសចូលរួមប្រកួតពានសម្តេចក្រឡាហោម ស ខេង បាន១នាក់។ ខ្ញុំចង់ឃើញពានរង្វាន់នេះបានទៅក្រុមថ្នាក់ខេត្តច្រើនជាង។ ដោយឡែកក្រុមយុវជនជម្រើសជាតិកម្ពុជាអាយុ២០ឆ្នាំដាក់ឲ្យលេងពានសម្តេចក្រឡាហោម ហើយពួកគេមានកៅអីដោយស្វ័យប្រវត្តិទៀតលេងតេជោលីគ»។ លោក អាំង សិរីពិសិដ្ឋ បានរៀបរាប់។

កាលពីឆ្នាំ២០២៣ ពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី២ បានរៀបចំប្រកួតពីថ្ងៃទី១០-១៩ ខែវិច្ឆិកា ដោយក្រុមចំនួន២៩ចូលរួមប្រកួតប្រជែង។ ក្រុមបាល់ទះក្រសួងមហាផ្ទៃ B បានក្លាយជាជើងឯកជាមួយប្រាក់រង្វាន់៥០លានរៀល ខណៈលេខ២បានទៅក្រុមរដ្ឋបាលរាជធានីភ្នំពេញទទួលបានប្រាក់រង្វាន់២០លានរៀល និងក្រុមបញ្ជាការដ្ឋានកងអង្គរក្សទទួលបានលេខ៣ប្រាក់រង្វាន់១២លានរៀល៕
អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


