Connect with us

កីឡា

អបអរសាទរ! ក្រុម​ម៉ូតូ​ទឹក​កម្ពុជា​ឈ្នះ​មេដាយ​មាស​កម្រិត​ពិភព​លោក WGP1នៅបារាំង

បានផុស

នៅ

ក្រុម​កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា​​បាន​ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​កម្រិត​ពិភព​លោក “WGP#1 Waterjet World Series 2023” ជុំ​ទី​២ នៅ​​ប្រទេស​បារាំង​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​កីឡាករ​ម៉ូតូ​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ដែល​បាន​ចូល​រួម​ប្រកួត​នេះ​មាន​ កីឡាករ សាលី ហ្វីលីន , កៃ វ៉ាន់ស៊ីដែន, មិន អូស្មាន និង​កីឡាករ សាលី អ៊ូម៉ើត។

​ការ​ប្រកួត​ដែល​ធ្វើ​ឡើង​នៅ​ឆ្នេរសមុទ្រ​នៃ​​ទី​ក្រុង Vichy ប្រទេស​បារាំង​ចាប់ពី​ថ្ងៃ​ទី​២៨ ដល់ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២៣ ប្រជុំ​ដោយ​​កីឡាករ​ កីឡាការិនី​​​ម៉ូតូ​ទឹក​កំពូល​​ប្រមាណ​១៣០​នាក់​មក​ពី​​២២​ប្រទេស​គឺ​មក​ពី​តំបន់​អឺរ៉ុប អាហ្វ្រិក អាមេរិក អូសេអានី និង​អាស៊ី។

តាម​ការ​គ្រោង​ទុក ការ​ប្រកួត​នឹង​ជ្រើស​រើស​​​កីឡាករ និង​ក្រុម​ឆ្នើម​​ៗ​បន្ត​ទៅ​ប្រកួត​ជុំ​ទី​៣ និង​ទី​៤​ទៀត​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម