កីឡា
Liverpool បោះបង់ Nike ចាប់យក Adidas នៅរដូវកាលក្រោយ
ក្លិបក្រហម Liverpool នឹងរកចំណូលបានជាង៧៧លានដុល្លារ ក្នុងមួយរដូវកាលសម្រាប់កិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុន Adidas ដែលមានតម្លៃច្រើនជាង២ដងលើកិច្ចសន្យាជាមួយក្រុមហ៊ុន Nike បច្ចុប្បន្ន។
យោងតាមកាសែត The Times បានឲ្យដឹងថា ក្លិប Liverpool នឹងចែកផ្លូវការជាមួយក្រុមហ៊ុន Nike ហើយចាប់ផ្តើមភាពជាដៃគូថ្មីជាមួយ Adidas នៅរដូវក្តៅក្រោយ បន្ទាប់ពីចំណាយពេល៥ឆ្នាំជាមួយក្រុមហ៊ុនអាមេរិកមួយនេះ។ កិច្ចព្រមព្រៀងថ្មីនេះត្រូវបានគេរំពឹងថា នឹងផ្តល់ការជំរុញផ្នែកហិរញ្ញវត្ថុដ៏សន្ធឹកសន្ធាប់ ហើយទំនងជាទទួលបានចំណូលទ្វេដងពីលើសពីកិច្ចសន្យាបច្ចុប្បន្នរបស់ពួកគេសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។
ក្រោមលក្ខខណ្ឌបច្ចុប្បន្ន កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Nike និង Liverpool ពួកគេអាចរកចំណូលបានប្រមាណ៣៨លានដុល្លារក្នុងមួយឆ្នាំ រួមជាមួយនឹងថ្លៃសួយសារចំនួន២០% ។ ចំពោះយុទ្ធសាស្ត្ររបស់ Nike ក្នុងការជំរុញឲ្យមានការទទួលស្គាល់ម៉ាកយីហោជាសកលរបស់ខ្លួន។
ក្លិប Liverpool ស្ថិតក្នុងចំណោមក្លិបរកចំណូលបានច្រើនទាក់ទងនឹងការឧបត្ថម្ភពីសំណាក់ដៃគូសហការ ហើយអាចធ្វើឲ្យពួកគេប្រកួតប្រជែងជាមួយនឹងក្រុមកំពូលៗនៅ Premier League ផ្សេងទៀត។ បច្ចុប្បន្នក្លិប Arsenal, Manchester City និង Chelsea កំពុងរីករាយជាមួយកិច្ចសន្យារបស់ពួកគេដែលមានតម្លៃចាប់ពី៧៧លានដុល្លាររហូតដល់៨៤លានដុល្លារ ក្នុងមួយរដូវកាល ខណៈក្លិប Manchester United នាំមុខគេជាមួយនឹងកិច្ចព្រមព្រៀងប្រចាំឆ្នាំក្នុងតម្លៃ១១៦លានដុល្លារពីក្រុមហ៊ុន Adidas៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


