កីឡា
Eersel ៖ «ការឡើងការពារខ្សែក្រវាត់ជាការលើកទឹកចិត្តដល់យុវជនសញ្ជាតិសូរីណាម»
ប្រទេសហូឡង់ជាផ្ទះរបស់ Regian “The Immortal” Eersel ប៉ុន្តែ រូបគេពិតជាមានកិត្តិយសក្នុងការបង្ហាញខ្លួនដែលមានឈាមជ័រសូរីណាម។

ម្ចាស់ខ្សែក្រវាត់ ONE Lightweight Kickboxing World Champion រូបនេះនឹងឡើងការពារខ្សែ ក្រវាត់របស់ខ្លួនទល់នឹង Mustapha “Dynamite” Haida នៅព្រឹត្តិការណ៍ ONE: FISTS OF FURY III។ ការឡើងការពារខ្សែក្រវាត់នេះត្រូវតារាដដែលជឿថាជាបេសកកម្មមួយដើម្បីលើកទឹកចិត្តដល់យុវជនសូរីណាម ដែលជាប្រទេសកំណើតរបស់ខ្លួន ហើយក៏ជឿថា ការប្រកួតនេះនឹងទទួលបានជ័យជម្នះផងដែរ។
វាជារឿងសំខាន់ណាស់សម្រាប់ “The Immortal” ដើម្បីការពារខ្សែក្រវាត់ពិភពលោកដែលត្រូវផ្សាយពីសិង្ហបុរីនាថ្ងៃសុក្រទី ១៩ខែ មីនា ខាងមុខ។
Eersel បានថ្លែងបែបនេះ៖«ពេលខ្ញុំត្រលប់ទៅប្រទេសកំណត់វិញ ខ្ញុំកត់សម្គាល់ថា ក្មេងៗបានចាត់ទុកខ្ញុំជាគំរូល្អមួយ។ ពួកគេឲ្យតម្លៃចំពោះអ្វីដែលខ្ញុំបានសាងស្នាដៃ។ ការនាំខ្សែក្រវាត់ត្រលប់ទៅប្រទេសសូរីណាមគឺជារឿងដ៏រីករាយ។ ហើយពេលអ្នកឃើញមុខញញឹមញញែមរបស់ពួកគេ វាបានលើកទឹកចិត្តខ្ញុំកាន់តែខ្លាំងឡើងខ្លាំង។ នោះហើយជាហេតុផលដែលខ្ញុំចង់ការពារខ្សែក្រវាត់របស់ខ្ញុំឲ្យបានសម្រេចតាមតែអាចធ្វើទៅបាន»។
Eersel បានកើតនៅសូរីណាម ដែលស្ថិតនៅឆ្នេរភាគខាងជើងនៃអាមេរិកខាងត្បូង និងបន្តរស់នៅទីនោះរហូតដល់អាយុ ៤ ឆ្នាំមុនពេលគ្រួសាររបស់ខ្លួនផ្លាស់ទីលំនៅទៅអឺរ៉ុប។
ទោះបី “The Immortal” បានរីករាយកាលកុមារភាពនៅតំបន់ត្រូពិក ឳពុកម្ដាយរបស់គេគិតថាកូនៗមានឱកាសច្រើនពេលទៅរស់នៅហូឡង់។

តារាជំនាញឃីកបុកសីងបានបញ្ជាក់ ៖«គ្រួសាររបស់ខ្ញុំសម្រេចផ្លាស់ទៅហូឡង់ព្រោះ [វាផ្ដល់ឲ្យពួកយើងនូវឱកាស] ល្អប្រសើរឡើង»។
យ៉ាងណាក្ដី Eersel តែងតែរក្សាទំនាក់ទំនងទៅស្រុកកំណើត និងបានត្រលប់ទៅលេងទីនោះនៅដើមឆ្នាំ ២០១៩។ ឱកាសទៅលេងស្រុកកំណើតនោះនឹកឃើញអំពីអតីតកាល និងគោលដៅមនុស្សធម៌សម្រាប់ក្មេងៗជំនាន់ក្រោយ។
ម្ចាស់ខ្សែក្រវាត់រំលឹកដូច្នេះ ៖ «ខ្ញុំត្រូវបានអញ្ជើញទៅកាន់ខុទ្ទកាល័យប្រធានាធិបតី ជាទីដែលខ្ញុំបានបង្ហាញខ្សែក្រវាត់ទៅកាន់គាត់ និងបានទស្សនកិច្ចនៅសាលាមួយចំនួនដើម្បីផ្ដល់មតិលើកទឹកចិត្តខ្លះៗ។ ខ្ញុំក៏បានទៅទស្សនកិច្ចនៅក្លិបប្រដាល់មួយចំនួនដើម្បីហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីមួយចំនួន និងលើកទឹកចិត្តពួកគេ។ វាជាបទពិសោធន៍មួយ ហើយខ្ញុំនឹងទៅលេងម្ដងទៀត»។
បុរសវ័យ ២៨ឆ្នាំសន្យានឹងផ្ដល់ឱកាសដល់យុវជនតាមរយៈមធ្យោបាយផ្សេងៗ ឬក្បាច់គុនដើម្បីឲ្យពួកគេអាចផ្លាស់ប្ដូរជីវិត ឬជោគវាសនារបស់ខ្លួន។
Eersel សង្កត់ធ្ងន់ ៖ «ខ្ញុំមិនបានគិតអំពីការទទួលបានការសង់រូបសំណាកទេ ប៉ុន្តែ អ្នកមិនអាចដឹងឡើយ។ អ្នកអាចបង្កើតសុបិនឲ្យធំ។ ខ្ញុំត្រូវត្រលប់ទៅ[សូរីណាម]ឲ្យច្រើនតាមតែអាចធ្វើទៅបានដើម្បីលើកទឹកចិត្តដល់ក្មេងៗ និងយុវជន។ ខ្ញុំមានមោទនភាពខ្លាំងនៅពេលខ្ញុំឈានជើងដល់ទីនោះ»៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២៣ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


