Connect with us

កីឡា

លើក​ទឹក​ចិត្ត​ដ៏​សំខាន់ សាវែង សំណាង ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​

បានផុស

នៅ

អ្នក​ចាំទី​របស់​ក្លិប​ភ្នំពេញ​ក្រោន សាវែង សំណាង ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​កម្ពុជា​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​កាតា​រយៈ​ពេល​៥​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាវែង សំណាង ជា​អ្នក​ចាំទី​មួយ​រូប​ដែល​កម្រ​ត្រូវ​បាន​កោះ​ហៅ​ចូល​រួម​ក្នុង​ក្រុម​ជម្រើស​ជាតិ​ណាស់​កន្លង​មក បើ​ទោះ​ជារូប​​គេ​ធ្វើ​បាន​ល្អ​នៅ​ក្លិប​ក៏​ដោយ។ នៅ​ក្នុង​រដូវ​កាល​នេះ​​រូប​គេ​បង្ហាញ​ខ្លួន​បាន​ញឹក​ញាប់ ស្រប​ពេល​អ្នក​ចាំទី​ដៃ​ទី១ អុំ វិចិត្រ មាន​របួស ហើយ​រូប​គេ​​បាន​កំពុង​​ជួយ​ឲ្យ​ភ្នំពេញ​ក្រោន​មិន​ទាន់​ស្គាល់​បរាជ័យ​សោះ​នៅ​លីគ​កំពូល​កម្ពុជា។

ដោយ​ឡែក​អ្នក​ចាំទី​នៅ​ក្លិប​វិសាខា​មិន​ត្រូវ​បាន​កោះ​ហៅ​ទេ​ជំនួស​វិញ​ដោយ​អ្នក​ចាំ​ទី​វ័យ​ក្មេង​របស់​ណាហ្គាវើលដ៍ រ៉េត លីហេង រួម​ជា​មួយ​អ្នក​ចាំទី​ព្រះ​ខ័ន​រាជ​ស្វាយរៀង វីរៈ ដារ៉ា។

ជា​មួយ​គ្នា​នេះ ខ្សែ​បម្រើ​ប្រយុទ្ធ​របស់​ ក្លិប​អង្គរថាយហ្គឺរគឺ​ គី រីណា ក៏​ត្រូវ​បាន​កោះ​ហៅ​ចូល​ជម្រើស​ជាតិ​ជា​ថ្មី បន្ទាប់​ពី​រូប​គេ​បាន​ក្លាយ​ជា​កម្លាំង​ដ៏​សំខាន់​ក្នុង​ការ​ជួយ​ក្លិប​នៅ​ក្នុង​រដូវ​កាល​នេះ​កំពុង​ឈរ​លំដាប់​កំពូល​ទាំង​៤។

សូម​បញ្ជាក់​ថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ចេញ​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​កាតា​រយៈ​ពេល​៥​ថ្ងៃ​​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ពាន​រង្វាន់​អាស៊ាន​កម្រិត​ទី១ ASEAN Championship នៅ​ចុង​ឆ្នាំ​២០២៤​ ប៉ុន្តែ​នៅ​មិន​ទាន់​ដំណឹង​ផ្លូវ​ការ​ពី​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​នៅ​​ថ្ងៃ FIFA Day ក្នុង​ខែ​វិច្ឆិកា​នេះ​ឡើយ។

ព្រះ​ខ័ន​រាជ​ស្វាយរៀង ជា​ក្លិប​ដែល​មាន​កីឡាករ​ជាប់​ច្រើន​ជាង​គេ​រហូត​ដល់​៨​នាក់ ខណៈ​ភ្នំពេញ​ក្រោន ជាប់​៦​នាក់ វិសាខា​ជាប់​៤​នាក់ បឹងកេត​ ជាប់​២​នាក់ ណាហ្គាវើលដ៍​ ជាប់​២​នាក់ និង​អង្គរថាយហ្គឺរ​ ជាប់​១​នាក់៕

កីឡាករ​ទាំង​២៣​នាក់

ភ្នំពេញ​ក្រោន

  • យូឌៃ អូកាវ៉ា
  • អ៊ន ចាន់ប៉ូលីន
  • សាវែង សំណាង
  • សឿត បារាំង
  • យ៉ើ ម៉ូស្លីម
  • លឹម​ ពិសុទ្ធ

ព្រះ​ខ័ន​រាជ​ស្វាយរៀង

  • ញាណ សុស៊ីដាន
  • មីហ្ស៊ូណូ ហ៊ីការ៉ុ
  • សឿយ វិសាល
  • សារ៉េត គ្រីយ៉ា
  • ថេឡរ នីកូឡាស់
  • គឹម សុខយុទ្ធ
  • វីរៈ ដារ៉ា
  • មិន រតនៈ

វិសាខា

  • កាន់ ម៉ូ
  • សារ ទី
  • ឡេង ណូរ៉ា
  • ស រតនា

ណាហ្គាវើល៍

  • សុះ ស៊ូហាណា
  • រ៉េត លីហេង

បឹងកេត

  • សៀង ចន្ធា
  • តាំង ប៊ុនឆៃ

អង្គរថាយហ្គឺរ

  • គី រីណា

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម