កីឡា
Rashford ប្រាប់ថា ខ្លួននឹងចាកចេញពី Man Utd ដោយកិត្តិយស
អនាគតរបស់កីឡាករ Marcus Rashford ជាមួយក្លិប Manchester United កាន់តែខិតជិតដល់ទីបញ្ចប់ហើយ ក្រោយរូបគេមិនមានឈ្មោះក្នុងបញ្ជីកីឡាកេពេលប្រកួតជាមួយ Manchester City កាលពីថ្ងៃអាទិត្យ។

ខ្សែប្រយុទ្ធ Marcus Rashford បានសារភាពថា រូបគេបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងថ្មី។ រឿងនេះត្រូវបានគេរាយការណ៍ថា ក្លិប Manchester United បានត្រៀមខ្លួនរួចរាល់ ក្នុងការអនុញ្ញាតឲ្យ Rashford ចាកចេញពីក្លិប នៅពេលទីផ្សារដោះដូរកីឡាករខែមករាបើក បន្ទាប់ពីរូបគេបាននៅជាមួយក្លិបតាំងពីអាយុ៧ឆ្នាំ។
កីឡាករ Marcus Rashford បាននិយាយថា ៖«ខ្ញុំបានត្រៀមខ្លួនហើយដើម្បីប្រជែងថ្មី។ នៅពេលខ្ញុំចាកចេញ វានឹងមិនមានអារម្មណ៍ពិបាកទេ។ អ្នកនឹងមិនមានការនិយាយអវិជ្ជមានណាមួយពីខ្ញុំជាមួយ Manchester United នោះទេ»។ នេះជាអ្វីដែលកីឡាករបាននិយាយពេលទស្សនកិច្ចទៅកាន់សាលាចាស់របស់ខ្លួនដើម្បីចែកអំណោយបុណ្យណូអែល។
Rashford បានបន្ថែមថា ៖«ខ្ញុំដឹងថា ស្ថានការណ៍អាក្រក់រួចទៅហើយ ដូច្នេះខ្ញុំមិនធ្វើឲ្យវាកាន់តែអាក្រក់ទៀតទេ។ ខ្ញុំបានឃើញពីរបៀបកីឡាករខ្លះ បានចាកចេញកន្លងមកគឺបាននិយាយមិនល្អពីក្លិប។ ខ្ញុំមិនចង់ក្លាយជាមនុស្សបែបនោះទេ។ នៅពេលខ្ញុំចាកចេញ ខ្ញុំនឹងធ្វើសេចក្តីថ្លែងការណ៍មួយ ហើយវានឹងចេញមកពីខ្ញុំផ្ទាល់»។
Rashford បានស៊ុតបញ្ចូលទីបាន៣០គ្រាប់ឲ្យក្លិប Man United ក្នុងរដូវកាលឆ្នាំ ២០២២-២៣ ប៉ុន្តែរូបគេបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងក្នុង១៨ខែចុងក្រោយ៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


