កីឡា
ព្រះខ័នរាជស្វាយរៀង បន្តធ្វើការធ្ងន់ក្នុងពានរង្វាន់៤ផ្សេងគ្នាដ៏មមាញឹក
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ពិតជាធ្វើការធ្ងន់ និងមមាញឹកខ្លាំងសម្រាប់ការប្រកួតពានរង្វាន់៤ផ្សេងគ្នាទាំងក្នុងស្រុក និងក្រៅប្រទេស។
បន្ទាប់ពីឆ្លងកាត់២ប្រកួតចុងក្រោយដ៏លំបាកដោយបានចាញ់ក្រុមមកពីឥណ្ឌូណេស៊ី Makassar ដោយលទ្ធផល ០-១ ក្នុងពានរង្វាន់ ASEAN Club Championship និងឈ្នះក្រុមកំពុងឡើងជើង បឹងកេត ដោយលទ្ធផល ២-០ ក្នុងលីគ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាមួយ ក្រុមខេត្តកែប ជើងទី១ វគ្គ១៦ក្រុមចុងក្រោយ នៅថ្ងៃទី១៥ ខែមករា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ រដូវកាល២០២៤-២៥ ប៉ុន្តែការប្រកួតនេះមិនជាធ្វើការធ្ងន់នោះទេ។

ការប្រកួតដែលធ្វើការធ្ងន់បំផុត គឺព្រះខ័នរាជស្វាយរៀង ធ្វើដំណើរទៅជួបម្ចាស់ផ្ទះវៀតណាម Thanh Hoa នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងពានរង្វាន់ ASEAN Club Championship។ ការប្រកួតត្រូវការឈ្នះដាច់ខាត ប៉ុន្តែចាញ់គឺស្ទើរតែអស់ឱកាស។
ក្រោយចប់ការប្រកួតនៅទឹកដីវៀតណាមត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ ព្រះខ័នរាជស្វាយរៀង ត្រូវជួបនឹងក្រុមកំពូលតារាងលីគកំពូលកម្ពុជាគឺ ភ្នំពេញក្រោន ថ្ងៃទី២៦ ខែមករា នៅទឹកដីខេត្តស្វាយរៀង និងបន្តដំណើរទៅខេត្តសៀមរាប ជួប អង្គរថាយហ្គឺរ នៅថ្ងៃទី១ ខែកុម្ភៈ។

៤ថ្ងៃក្រោយមក ព្រះខ័នរាជស្វាយរៀង ត្រូវទទួលភ្ញៀវមកពីប្រទេសមីយ៉ាន់ម៉ា Shan United នៅថ្ងៃទី៥ ខែកុម្ភៈ ដែលជាការប្រកួតចុងក្រោយវគ្គសន្សំពិន្ទុក្នុងពូល ពានរង្វាន់ ASEAN Club Championship នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ដោយមិនរៀបរាប់ពីការប្រកួតពានក្នុងស្រុកនាខែកុម្ភៈ គឺឈានចូលខែមីនា ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតជាក្រុម Shan United ដល់ពីរដង វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ AFC Challenge League។ ជើងទី១ ក្រុមតំណាងកម្ពុជាហោះទៅទឹកដីមីយ៉ាន់ម៉ា ដើម្បីប្រកួតនៅថ្ងៃទី១ ខែមីនា និងជើងទី២ បើកទ្វារពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី១៣ ខែមីនា។

ប្រសិនបើធ្វើបានល្អ ព្រះខ័នរាជស្វាយរៀង នឹងក្លាយជាក្លិបកម្ពុជាទី១ដែលបានឡើងវគ្គបន្តក្នុងពានរង្វាន់អន្តរជាតិ២ក្នុងពេលតែមួយ។ ព្រះខ័នរាជស្វាយរៀង សង្ឃឹមច្រើនក្នុងការឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ប៉ុន្តែសម្រាប់ពាន ASEAN Club Championship គឺមិនសូវច្រើនប៉ុន្មានទេ។
យ៉ាងណាមិញ ស្របពេលការប្រកួតដ៏មមាញឹកទាំងក្នុងស្រុក និងក្រៅប្រទេស ព្រះខ័នរាជស្វាយរៀង មានកីឡាកររបួសជាច្រើននាក់ដែលជាកង្វល់ធំរបស់គ្រូបង្វឹកដើម្បីរៀបចំក្រុមក្នុងការប្រកួតនីមួយ៕

អត្ថបទ៖ វីរបុត្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


