Connect with us

កីឡា

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថីគុន​ខ្មែរ​ លោក​ ធន់​ សុភា​ ខ្ចី​ធនាគារ​ខ្ទង់​ ៤ម៉ឺន​ដុល្លារ​បង្គ្រប់​ថ្លៃ​សាងសង់​ក្លឹប​

បានផុស

នៅ

គ្រូ​ប្រដាល់​ល្បីឈ្មោះ​លើ​វិថី​គុន​ខ្មែរ​ និង​បណ្ដុះ​បាន​ធន់ធាន​ល្អៗ​ជា​ច្រើន​គឺ​លោក​ ធន់​ សុភា​ ទម្លាយ​ឲ្យ​ដឹង​ថា​ក្លឹប​ប្រដាល់​ថ្មី​ដែល​លោក​កំពុង​សាងសង់​នេះ​ត្រូវ​ចំណាយ​ថវិកា​រហូត​ខ្ទង់​ជាង​ ៦ម៉ឺន​ដុល្លារ​ឯណោះ​ ខណៈ​ថវិកា​បង្គ្រប់​បន្ថែម​ ៤ម៉ឺន​ដុល្លារ​ទៀត​លោក​ខ្ចី​ពី​ធនាគារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ធន់ សុភា

លោក​ ធន់​ សុភា​ បាន​ឲ្យ​ដឹង​ថា​ ការសាងសង​ក្លឹប​ថ្មី​ផ្ទាល់​ខ្លួន​របស់​លោក​នៅ​ពេល​នេះ​ជិត​រួចរាល់​ ១០០%​ ទៅ​ហើយ​ ស្របពេល​ការ​ថែម​ថយ​កែរកុន​ផ្សេងៗ​នឹង​បញ្ចប់​ជា​ផ្លូវ​ការ​​អាច​ចូលហាត់​បាន​នៅ​ចន្លោះ​ពាក់​កណ្ដាល​ខែ​មីនា​ ឆ្នាំ​២០២៥។​

ដោយ​សារ​តែ​មាន​កែកុន​ជា​បន្តបន្ទាប់​ដូច​ជា​បន្ថែម​បន្ទប់​ស្នាក់​នៅ​ឲ្យ​ច្រើន​ជាង​មុន ​អូសភ្លើង​ចូល​ ជីកអណ្ឌូង​ និង​ដាក់​សម្ភារ​ហ្វឹកហាត់​ថ្មី​ទាំង​ស្រុង រួម​ទាំងការ​តុបតែង​ខ្លះ​ទៀត​ឲ្យ​ត្រូវស្ទង់ដារ ​ដូច្នេះ​ហើយ​ទើប​ការ​ចំណាយ​មាន​ការកើន​ឡើង​ច្រើន​បែប​នេះ។​ ថវិកា​ជំនួយ​ពី​ឧកញ៉ា​ សំអាង​ វឌ្ឍនៈ​ រួម​ទាំង​សិស្ស​ខ្លួន​ផង​នោះ​សរុប​បាន​ខ្ទង់​ជិត​ ៣ម៉ឺន​ដុល្លារ។​ ដោយ​សារ​ខ្វះ​ថវិកា​បង្គ្រប់​ខ្ទង់​ ៤ម៉ឺនដុល្លារ​ទៀត​ លោក​ និង​ភរិយា​ សម្រេច​ខ្ចី​ធនាគារ ​និង​សង់​ទៅ​វិញ​​ជា​ប្រចាំ​ខែ​ចន្លោះ​​ ៦០០​ដុល្លារ​ក្នុង​មួយ​ខែ។​

លោក ធន់ សុភា កំពុងបង្ហាត់សិស្ស

ឆ្លើយ​តប​និង​សំនួរ​ថា​ មូលហេតុ​អ្វី​បាន​ជា​លោក​គ្រូ​ហ៊ាន​ចំណាយ​ថវិកា​យ៉ាង​ច្រើន​ និង​ជា​ថវិកា​ខ្ចី​ធនាគារ​ទៅ​ទៀត​លើ​វិស័យ​ប្រដាល់​គុន​ខ្មែរ​នេះ?​ លោក​ ធន់​ សុភា ​ឆ្លើយ​យ៉ាង​ខ្លី​ថា​ ព្រោះ​ក្ដី​ស្រឡាញ់​ក្បាច់​គុន​ខ្មែរ​ ចង់​អភិរក្ស​មរតក​របស់​ខ្មែរ​ឲ្យ​នៅ​គង់វង្ស​ និង​ជួយ​ដល់​យុវជន​ខ្មែរ​ដែល​ចង់​ហ្វឹកហាត់​ គ្មាន​កន្លែង​ស្នាក់នៅ​ ឬ​ការងារ​ធ្វើ​ជា​ដើម។​


រូប​គំរូប​ក្លឹប​លោក​ ធន់​ សុភា​

បញ្ជាក់​ដែរ​ថា​ លោក​ ធន់​ សុភា​ ជា​គ្រូ​ប្រដាល់​ល្បី​ឈ្មោះ​មួយ​រូប​នៅ​កម្ពុជា​ និង​បាន​បណ្ដុះបណ្ដាល​ធនធាន​កីឡាករ​ឲ្យ​មាន​កេរ្តិ៍ឈ្មោះ​ជា​ច្រើន​នា​ពេល​កន្លង​មក។​ លោក​ជា​គ្រូ​ប្រដាល់​ប្រចាំ​សមាគម​ប្រដាល់​ក្រសួង​ការពារ​ជាតិ។​ ថ្មីៗ​នេះ​លោក​កំពុង​សាងសង់​ក្លឹប​ប្រដាល់​ផ្ទាល់​ខ្លួន​មួយ​នៅ​សង្កាត់​ពន្សាំង​ ខណ្ឌ​ព្រែកព្នៅ​ រាជធានីភ្នំពេញ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

ពល​ករ​ថៃ​៦នាក់​ ដែល​ប៉ុន​ប៉ង​ឆ្លង​ដែន​​មក​ធ្វើការ​នៅ​កម្ពុជា​ត្រូវ​ប៉ូលិស​ថៃបាន​ចា​ប់​ខ្លួន​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ប៉ែន បូណា ប្រាប់ឱ្យរដ្ឋាភិបាលថៃប្រញាប់ដោះស្រាយរឿងអាស្រូវដ៏ស្អុយអសោចក្នុងផ្ទះរបស់ខ្លួនហើយបញ្ឈប់វប្បធម៌លាបពណ៌កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​អប់រំ​លើក​ទឹក​ចិត្ត​គ្រូ​ និង ​សិស្ស​ត្រូវ​តែ​ចេះ​ប្រើ Ai ដើម្បី​លើក​កម្ពស់​គុណភាពការរៀន និង​ការ​បង្រៀន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ​ស្នើ​ក្រុម​ហ៊ុន​ទទួល​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ថៃ​ឱ្យ​ចូលធ្វើការ មាន​ការ​យោគយល់​និង​ការ​អត់ធ្មត់ខ្ពស់

កីឡា៣ ម៉ោង មុន

តើការប្រកួតនៅម៉ាឡេស៊ី រិទ្ធី គីងកុង អាចដណ្តើមយកខ្សែក្រវ៉ាត់ពីដៃគូប្រកួតខ្លួនបានដែរ ឬទេ? ជួបគ្នាឆាប់ៗនេះ!

កងការពារអាកាស
ព័ត៌មានជាតិ៥ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាឈុតខ្មៅថៃ ឃាត់ខ្លួនពលករខ្មែរ៣៦នាក់ ដោយចោទថា លួចឆ្លងដែនខុសច្បាប់

សន្តិសុខសង្គម១១ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម