កីឡា
ការប្រកួតល្បុក្កតោថ្នាក់ជាតិ ក្រុមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ជាប់លេខ១
បន្ទាប់ពីធ្វើការប្រកួតប្រជែងអស់រយៈពេល ៣ថ្ងៃកន្លងទៅនេះ សហព័ន្ធកីឡាល្បុក្កតោកម្ពុជា បានរកឃើញជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ របស់ខ្លួនហើយដោយលេខ១ បានលើក្រុមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ ឈ្នះមេដាយមាស៥ និងសំរឹទ្ធ១ សរុប ៦គ្រឿងកាលពីម្សិលមិញ។

ទិដ្ឋភាពបំពាក់មេដាយ(រូបភាពសហព័ន្ធ)
នេះបើតាមអគ្គលេខាធិការរងសហព័ន្ធលោក អ៊ូ តារា បានឲ្យដឹងថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ មានរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៩ ដល់ ១១ ខែមីនា ឆ្នាំ២០២៥ នៅសាលការ៉ាតេ នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីបច្ចេកទេស ក្រុមការងារស្ម័គ្រចិត្តសរុបទាំងអស់មានចំនួន ២៤៥នាក់។

ទិដ្ឋភាពបំពាក់មេដាយ(រូបភាពសហព័ន្ធ)
ការប្រកួតនេះផងដែរមានក្លឹប សមាគម មកពីរាជធានី-ខេត្ត ទាំងអស់ចំនួន ២៩ និងបានប្រកួតលើប្រភេទវិញ្ញាសា ចំនួន ១៨ រួមមានប្រយុទ្ធនារី ៤ វិញ្ញាសា ប្រយុទ្ធបុរស ៧ វិញ្ញសា សម្ដែងឯកត្តជន ៦ វិញ្ញាសា និងសម្ដែងក្រុម ៣នាក់ ១វិញ្ញាសា។

ទិដ្ឋភាពបំពាក់មេដាយ(រូបភាពសហព័ន្ធ)
ចំពោះលទ្ធផល នៃការប្រកួតនេះគឺ លេខ១ ក្រុមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ មាស៥ សំរឹទ្ធ១, លេខ២ ក្រុមអង្គរមានឬទ្ធិ មាស៣ ប្រាក់២ សំរឹទ្ធ២, លេខ៣ ក្រុមល្បុក្កតោតារាជ មាស៣ សំរឺទ្ធ១ និង ក្រុមសកលវិទ្យាល័យជាតិគ្រប់គ្រង មាស២ សំរឹទ្ធ២៕

ព្រឹទ្ធាចារ្យ សាន គឹមស៊ាន អនុប្រធានសហព័ន្ធ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


