Connect with us

កីឡា

ទីបំផុតរកឃើញក្រុម ជួបគ្នាវគ្គ ៨ ក្រុមពាន UEL ខណៈ Man United ប៉ះ​ក្រុមបារាំង

បានផុស

នៅ

ការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយ ពានរង្វាន់ UEFA Europa League បានបញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ១៣ យប់មិញ ​និង​បាន​រក​ឃើញ​ក្រុម​បានឡើង​វគ្គ ៨ ក្រុមចុងក្រោយ​ហើយ។

ក្រុមបានឡើង​វគ្គ​​ ៨​ ក្រុមចុងក្រោយ រួមមាន Manchester United (អង់គ្លេស), Tottenham Hotspur (អង់គ្លេស), Athletic Club (អេស្ប៉ាញ), Lazio (អ៉ីតាលី), Eintracht Frankfurt (អាល្លឺម៉ង់), Rangers (ស្កុតឡែន), Bodo/Glimt (ន័រវេស) និង Lyon (បារាំង)។

ក្នុងនោះ Man UTD នឹងត្រូវជួបគ្នាជាមួយ Lyon, Athletic Club នឹងត្រូវជួប Rangers, Lazio ត្រូវជួប Bodo/Glimt និង Tottenham Hotspur ត្រូវជួប Eintracht Frankfurt។

គួរបញ្ជាក់ថា ការប្រកួតជើងទី ១ វគ្គ ៨ ក្រុមពាន UEL នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែ មេសា និងការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃទី ១៧ ខែ មេសា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម