Connect with us

កីឡា

ព្រឹក​នេះ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ចេញ​ទៅ​ប្រទេស​វៀតណាម

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ចេញ​ដំណើរ​ទៅ​ប្រទេស​វៀតណាម វេលា​ម៉ោង​១០:៣០​នាទី ព្រឹក​ថ្ងៃ​ចន្ទ ទី​១៧ ខែ​មីនា ឆ្នាំ​២០២៥ ដើម្បី​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្រុម​ម្ចាស់​ផ្ទះ​នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ផ្លូវ​ការ​ក្នុង​ថ្ងៃ FIFA Day របស់ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ប៉ុន្តែ​មិន​មែន​ជា​ការ​ប្រកួត​ដើម្បី​ត្រៀម​ខ្លួន​​សម្រាប់​ពាន​រង្វាន់​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម ប្រកួត​ជា​មួយ កម្ពុជា​នេះ​គឺ​ជា​ការ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ពាន​រង្វាន់ 2027 AFC Asian Cup qualification នៅ​ថ្ងៃ​ទី​២៥ ខែ​មីនា ជា​មួយ ក្រុម​ជម្រើស​ជាតិ​ឡាវ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម