Connect with us

កីឡា

តឹងរឹង​បន្តិច​ហើយ!​ រៀនអត់ទាន់ដល់​បាក់ឌុប​គ្រូ​កីឡា​កាយសម្ព័ន្ធ​មិន​អនុញ្ញាត​ឲ្យ​ប្រើទូរសព្ទ​ដាច់​ខាត​

បានផុស

នៅ

អគ្គលេខាធិការ​សហព័ន្ធ​ និង​ជា​គ្រូ​បង្វឹក​ជើង​ចាស់​លោក​ ណយ​ ផាណា​ ​កីឡាករ​ កីឡា​ការិនី ​មិន​ថា​ជម្រើសជាតិ​ ឬ​ថ្នាល​នោះ​ទេ​អ្នក​ដែល​កំពុង​រៀន​ក្រោម​បាក់ឌុប​ចុះក្រោម​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ទូរសព្ទដាច់ខាត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ណយ​ ផាណា​ កំពុងបង្ហាត់សិស្ស

លោក​ ណយ​ ផាណា​ បាន​ឲ្យ​ដឹង​ថា​ នៅ​កន្លែង​សហព័ន្ធ​កីឡាកាយសម្ព័ន្ធ​នេះ​ជា​ទូទៅ​កីឡាករ​ កីឡា​ការិនី​ ដែល​សិក្សាមិន​ទាន់ដល់​បាក់ឌុប​គឺ​មិន​អនុញ្ញាត​ឲ្យ​កាន់​ទូរសព្ធ​ ឬ​ប្រើប្រាស់​ទូរសព្ទ​ឡើយ។​ ចំពោះ​អ្នក​ដែល​សិក្សាថ្នាក់​ទី១១-១២​ គឺ​អាច​ប្រើប្រាស់​បន្តិចបន្តួច​​លើ​ការ​ទំនាក់ទង​ក្នុង​ក្រុម​ការសិក្សា​តែ​ប៉ុណ្ណោះ​ នៅ​ពេល​រៀន​រួចរាល់​ត្រូវ​ប្រគល់​ឲ្យ​លោក​ទុកដាក់​វិញ។​

លោក​ ណយ​ ផាណា​ កំពុងបង្ហាត់សិស្ស

ប្រសិន​បើ​នរណា​មាន​ការ​ចាំបាច់​ ឬ​ក្រុម​គ្រួសារ​ចង់​ទាក់ទង​គឺ​អាច​ហៅ​មក​លោក​ផ្ទាល់​ក៏​ដូច​ជា​គ្រូ​ជំនួយដែល​កំពុង​នៅ​មើលថែពួកគេ​បាន។​ ចំពោះ​ច្បាប់ទម្លាប់​នេះ​​លោក​បាន​អនុវត្តន៍​ជា​យូរឆ្នាំ​មក​ហើយ​មើល​ទៅហាក់​តឹងតែង​បន្តិច​ ប៉ុន្តែ​​ពិនិត្យ​ឲ្យ​ដល់​គឺ​មាន​គុណផល​ល្អ​សម្រាប់​ពួកគេ។​

លោក​ ណយ​ ផាណា​ កំពុងបង្ហាត់សិស្ស

ការ​ប្រើប្រាស់​ទូរសព្ទ​នេះ​គឺ​មាន​ផល​ប៉ះពាល់​ខ្លាំង​ដល់​កីឡាករ​ កីឡាការិនី ​ដែល​កំពុង​ហ្វឹកហាត់​ ព្រោះ​បើ​មិន​តឹងរឹង​ទេ​ប្រសិន​បើ​ពួកគេ​ប្រើ​សេរី​ហើយ​យប់​ឡើង​ចុច​ដល់​ម៉ោង​ ១២​ ឬ​ ១យប់​ទើប​សម្រាកមាន​កម្លាំង​ឯណា​ហ្វឹកហាត់។​ មួយ​វិញ​ទៀត​ប្រសិន​បើ​ពួកគេ​មិន​ចូល​រៀន​ឆ្លៀត​ចេញ​មក​ចុច​ទូរសព្ទ​ ឬ​លេង​ហ្គេម​ មើល​រឿង​ផ្ដេសផ្ដាស​ ធ្វើ​អ្វី​ដែល​មិន​សមរម្យ​គឺ​វា​មាន​បញ្ហា​ច្រើន​ណាស់​ប្រសិន​បើ​មិន​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​នេះ​ឲ្យ​បាន​ល្អ​នោះ​ទេ។​

លោក​ ណយ​ ផាណា​ កំពុងបង្ហាត់សិស្ស

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​កីឡាកាយសម្ព័ន្ធ​ដែល​ដឹកនាំ​ដោយ​អគ្គលេខាធិការលោក​ ណយ​ ផាណា​ គឺ​ប្រមូល​ផ្ដុំ​កីឡាករ​ កីឡា​ការិនី​ជា​ប្រចាំ​នៅ​ក្នុង​សាល​របស់​សហព័ន្ធ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​​ លោក​ រួម​និង​គ្រូ​ជំនួយ​ជា​អ្នក​នៅ​ជាប់​ជា​មួយ​ពួកគេ​តែ​ម្ដង​ ការ​ហូបចុក​ ស្នាក់នៅ​ ហ្វឹកហាត់​ ត្រូវ​បាន​តាមដាន​ជាប់​ជា​និច្ច​។​ កីឡា​កាយសម្ព័ន្ធ​ជា​ប្រភេទ​កីឡា​អូឡាំពិក​ហ្គេម​ និង​ជា​កីឡា​ដែល​ពិបាក​ និង​ត្រូវ​ការ​ពេលវេលា​យូរ​ឆ្នាំ​ក្នុង​ការ​បណ្ដុះ​ធនធាន​ឲ្យ​មាន​សមត្ថភាព​ប្រកួត៕​

លោក​ ណយ​ ផាណា​ កំពុងបង្ហាត់សិស្ស

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម