កីឡា
ក្រោយទទួលបានសំបុត្រ VIP ពីឯកឧត្តម ឌី វិជ្ជា ព្រឹទ្ធាចារ្យ អ៊ុំ សួន ប្រាប់ពីការចូលចិត្តបាល់ទាត់ស្មើជីវិត
ព្រឹទ្ធាចារ្យដែលស្រឡាញ់ចូលចិត្តវិស័យកីឡាបាល់ទាត់យ៉ាងស្មោះស្ម័គ្រ ព្រឹទ្ធាចារ្យ អ៊ុំ សួន ចូលចិត្តកីឡាបាល់ទាត់ស្មើជីវិត និងចង់តាមដានពីបច្ចេកទេសលេងយុទ្ធសាស្ត្របោកបញ្ឆោតគ្នាលើទីលាន។

ព្រឹទ្ធាចារ្យ អ៊ុំ សួន
ព្រឹទ្ធាចារ្យ អ៊ុំ សួន បានឲ្យដឹងថា ក្នុងមួយជីវិតរបស់លោកតាគឺស្រឡាញ់ចូលចិត្តកីឡាតែម្ដង។ ពិសេសនោះគឺកីឡាបាល់ទាត់ជាងគេបង្អស់។ មិនថាជាការប្រកួតតូច-ធំ នោះទេ លោកតាតែងតែឆ្លៀតទៅទស្សនាផ្ទាល់ជានិច្ច ព្រោះនេះជាការកម្សាន្តមួយសម្រាប់លោកតា។

ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា
ការចូលចិត្តបាល់ទាត់នេះគឺចាប់តាំងពីលោកលេងខ្លួនឯងអំឡុងឆ្នាំ១៩៦០ ជាង និងក្រោយចូលនិវត្តន៍ពីបាល់ទាត់រហូតមកដល់ពេលបច្ចុប្បន្ន។ ចំណុចដែលធ្វើឲ្យលោកតាចង់ទស្សនាការប្រកួតផ្សេងៗនោះគឺមើលបច្ចេកទេសលេងរបស់ក្រុមនីមួយៗពេលប៉ះគ្នា។ យុទ្ធសាស្ត្រ កល់ល្បិច ការបោកបញ្ឆោតគ្នាទៅវិញទៅមករបស់ក្រុមទាំងពីរពេលប៉ះគ្នាចំណុចទាំងនេះហើយដែលព្រឹទ្ធាចារ្យបាល់ទាត់រូបនេះតែងតែសប្បាយតាមដានកន្លងមក។

ព្រឹទ្ធាចារ្យ អ៊ុំ សួន
បញ្ជាក់ដែរថា ព្រឹទ្ធាចារ្យ អ៊ុំ សួន ត្រូវបានមហាជនទូទៅពិសេសអ្នកនិយមកីឡាបាល់ទាត់ស្គាល់ច្បាស់ និងហៅថាអ្នកគាំទ្របាល់ទាត់ដ៏ស្មោះស្ម័គ្រនៅកម្ពុជា។ មិនថារាល់ការប្រកួតតូច-ធំ ជាការប្រកួតរវាងក្លឹប ឬជម្រើសជាតិនោះទេព្រឹទ្ធាចារ្យរូបនេះតែងតែទៅគាំទ្រជានិច្ច។ នៅវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League រវាងព្រះខ័នរាជស្វាយរៀង ប៉ះ FK Arkadag ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកតានឹងទៅទស្សនាផ្ទាល់ផងដែរនៅពហុកីឡដ្ឋានជាតិមរតកតេជោ បន្ទាប់ពីឯកឧត្ដម ឌី វិជ្ជា ប្រធានក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសជូនសំបុត្រ VIP ដល់លោកតា៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


