កីឡា
សៅយ៉ាន់ វិសាល ប្ដូរសាលាមកភ្នំពេញវិញមានឱកាសបង្ហាញមុខច្រើនតាមបណ្ដាសង្វៀនផ្សេងៗ
កីឡាករវ័យក្មេង សៅយ៉ាន់ វិសាល នៅពេលនេះបានប្ដូរសាលាមករាជធានីភ្នំពេញវិញហើយកាន់តែមានឱកាសច្រើនបង្ហាញមុខឡើងវិញតាមបណ្ដាសង្វៀននានានៅរាជធានីភ្នំពេញចាប់ពីពេលនេះតទៅ។

កីឡាករ សៅយ៉ាន់ វិសាល
តាមការឲ្យដឹងថាពីលោក សាន សៅយ៉ាន់ ដែលជាឪពុកបានលើកឡើងថា កូនរបស់លោកនៅពេលនេះបានប្ដូរសាលាពីខេត្តបន្ទាយមានជ័យមកសិក្សានៅវិទ្យាល័យឥន្ទ្រទេវីវិញហើយចាប់ពីពេលនេះតទៅ។ បច្ចុប្បន្ននេះកូនរបស់លោកកំពុងសិក្សានៅថ្នាក់ទី១០។
អតីតអ្នកប្រដាល់ល្បីខាងប្រើកែងរួសរូបនេះបន្ថែមទៀតថា ចាប់ពីពេលនេះ សៅយ៉ាន់ វិសាល អាចនឹងឡើងប្រកួតបានច្រើនជាងកាលនៅឯខេត្តបន្ទាយមានជ័យ។ កាលនៅឯខេត្តមិនសូវបានហ្វឹកហាត់ជាប់លាប់ផង និងឆ្ងាយពីភ្នំពេញផង ដូច្នេះមានផលលំបាកដែរក្នុងការចេញមកប្រកួតម្ដងៗ។

សៅយ៉ាន់ វិសាល (ខាងស្ដាំ)
នៅភ្នំពេញនេះអាចនឹងផ្ដល់ភាពងាយស្រួលច្រើនដល់ វិសាល ទាំងការហ្វឹកហាត់ជាប់លាប់បានល្អជាមួយលោកផ្ទាល់ និងមិនពិបាកឡើងចុះនៅពេលត្រូវប្រកួតម្ដងៗ។ មួយវិញទៀតដោយសាររាងកាយស្ទុះធំខ្លាំង ដូច្នេះត្រូវប្រកួតឲ្យបានច្រើនបន្តិចពង្រឹងសមត្ថភាព បង្កើនបទពិសោធផង និងពង្រឹងរាងកាយឲ្យកាន់តែរឹងមាំល្អថែមទៀតដើម្បីអំណោយផលកាន់តែប្រសើរក្នុងការចាប់អាជីពប្រដាល់នេះ។

លោក សាន សៅយ៉ាន់
បញ្ជាក់ដែរថា សៅយ៉ាន់ វិសាល ជាកូនទី២ របស់លោក សាន សៅយ៉ាន់ ដែលជាអតីតអ្នកប្រដាល់ចាស់វស្សាពីមុនផងដែរ។ វិសាល ក៏ជាអ្នកប្រដាល់ដែលមានសមត្ថភាព និងកេរ្តិ៍ឈ្មោះល្បីមួយរូបដែរក្នុងវិស័យប្រដាល់គុនខ្មែរនេះ ប៉ុន្តែដោយសាររវល់ច្រើនលើការសិក្សាផង និងមិនសូវមានពេលហ្វឹកហាត់គ្រប់គ្រាន់ផងទើបឪពុកមិនសូវចាប់គូឲ្យប្រកួតតាមសង្វៀននានាឡើយ។ ស្អែកនេះ សៅ យ៉ាន់វិសាល នឹងត្រូវប្រកួតមិត្តភាពជាតិនិងជាតិក្នុងកម្មវិធីទឹកពិសាកម្ពុជា៕

សៅយ៉ាន់ វិសាល និងដៃគូ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


