កីឡា
អាចជាដំណឹងរីករាយសម្រាប់អ្នកគាំទ្រ Charlie Scott មិនចង់លេងក្លិបផ្សេង បើបន្តនៅកម្ពុជា
ខ្សែបម្រើសញ្ជាតិ អង់គ្លេស Charlie Scott បានទម្លាយពីគោលបំណងរបស់ខ្លួន ដោយគាត់មានឆន្ទៈចង់លេងឱ្យតែក្លិប បឹងកេត មួយគត់ ប្រសិនបើបន្តអាជីពលេងនៅក្នុងប្រទេស កម្ពុជា ទៀត។

ថ្លែងនៅក្នុងកិច្ចសម្ភាសតាមរយៈសារអេឡិចត្រូនិកជាមួយសារព័ត៌មាន «កម្ពុជាថ្មី» បន្ទាប់ពីសួរនាំអំពីការបន្តកិច្ចសន្យាថ្មី កីឡាករ Scott បានឆ្លើយតបមកវិញយ៉ាងដូច្នេះថា៖ «ខ្ញុំមិនទាន់បានចុះកិច្ចសន្យាជាមួយពួកគេ (បឹងកេត) ម្តងទៀតនៅឡើយទេ ប៉ុន្តែខ្ញុំគិតថា កីឡាករបរទេសទាំងអស់នៅពេលនេះ កំពុងតែសម្រាកលំហែរកាយនៅប្រទេសកំណើតរបស់ពួកគេ»។
អតីតយុវជនថ្នាលរបស់ Man United រូបនេះបានបន្តទៀតថា៖ «ប្រសិនបើខ្ញុំស្នាក់នៅប្រទេស កម្ពុជា បន្តទៀត ខ្ញុំនឹងបន្តលេងនៅជាមួយ បឹងកេត មួយគត់។ ខ្ញុំមិនចង់លេងទល់នឹងនរណាម្នាក់ (កីឡាករបឹងកេត) ទេ។ បឹងកេត គឺជាក្លិបដ៏ល្អ ជាមួយនឹងមនុស្សល្អៗនៅទីនោះ»។

ជុំវិញការលើកឡើងខាងលើ Scott ប្រាប់ច្បាស់ៗ ថា បច្ចុប្បន្នគាត់មិនទាន់បានចុះកិច្ចសន្យាថ្មីជាមួយ បឹងកេត នៅឡើយទេ ប៉ុន្តែបើគាត់ស្នាក់នៅប្រទេសកម្ពុជាបន្ត គឺគាត់នឹងលេងនៅក្លិប បឹងកេត តែមួយគត់។ ជាមួយគ្នានេះ គាត់ក៏បានបង្ហើបផងដែរ ថាមូលហេតុដែល គាត់ចង់លេងឱ្យតែក្រុមបឹងកេត ដោយសារគាត់មិនចង់លេងទល់នឹងកីឡាករមកពីក្លិបនេះឡើយ ហើយម្យ៉ាងទៀត គាត់បានចាត់ទុកបឹងកេត គឺជាក្លិបដ៏ល្អមួយ ដែលពោរពេញទៅដោយមនុស្សល្អៗនៅទីនោះ។

គួរឱ្យដឹងថា បច្ចុប្បន្ន Scott បានអស់សុពលភាពកិច្ចសន្យាជាមួយ បឹងកេត ហើយ បន្ទាប់ពីចុះកិច្ចសន្យាចូលរួមជាមួយក្លិបនេះនៅខែ មករា ឆ្នាំ ២០២៥។ យ៉ាងណាមិញ ក្នុងការលេងនៅទីនេះកន្លះរដូវកាលមកនេះ ខ្សែបម្រើការពារវ័យ ២៧ ឆ្នាំ បានជួយឱ្យក្រុមរហស្សនាមនាគខៀវ បញ្ចប់រដូវកាល ២០២៤-២០២៥ ដោយឈរនៅចំណាត់ថ្នាក់ទី ៤ នៃលីគកំពូលកម្ពុជា និងដណ្តើមបានចំណាត់ថ្នាក់លេខ ៣ ក្នុងពានសម្តេចតេជោ៕


អត្ថបទ៖ កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


