កីឡា
លោក Xabi ចាត់ទុកកូនក្រុមខ្លួនម្នាក់ ជា Steven Gerrard បន្ទាប់ពីឈ្នះ Pachuca យប់មិញ
អ្នកចាត់ការថ្មីរបស់ Real Madrid លោក Xabi Alonso បានប្រៀបប្រដូចខ្សែបម្រើ Federico Valverde ជាមួយនឹងវីរបុរស Liverpool លោក Steven Gerrard។

លោក Xabi បានធ្វើការប្រៀបធៀបបែបនេះ បន្ទាប់ពី Valverde បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ក្នុងនាមជាខ្សែបម្រើ និងបានរួមចំណែកស៊ុតបញ្ចូលទីមួយគ្រាប់ជួយឱ្យ Real Madrid យកឈ្នះលើក្រុមមកពី ម៉ិកស៊ិក Pachuca ក្នុងលទ្ធផល ៣-១ នៅក្នុងការប្រកួតពូល H នៃពានរង្វាន់ FIFA Club World Cup កាលពីយប់មិញ ត្រូវនឹងយប់រំលងអាធ្រាត្រឈានចូលថ្ងៃ ចន្ទ ទី ២៣ ខែ មិថុនា។

ថ្លែងក្រោយការប្រកួត គ្រូបង្វឹក Real Madrid សញ្ជាតិ អេស្ប៉ាញ វ័យ ៤៣ ឆ្នាំបានមានប្រសាសន៍លើកសរសើរពីខ្សែបម្រើសញ្ជាតិ អ៊ុយរូហ្គាយថា៖ «Fede Valverde គឺជា Steven Gerrard។ គ្រប់គ្រូបង្វឹក គឺចង់បាន Fede ទៅក្នុងក្រុមរបស់គាត់។ គាត់គឺពិតជាមិនគួរឱ្យជឿ»។

គួរឱ្យដឹងថា បន្ទាប់ពីទទួលជ័យជម្នះលើក្រុម Pachuca យប់មិញ Real Madrid បច្ចុប្បន្នបានហក់ឡើងមកឈរកំពូលតារាងនៃពូល H វិញហើយ ដោយឆ្លងកាត់ ២ ប្រកួត ពួកគេឈ្នះ ១ និងស្មើ ១ មាន ៤ ពិន្ទុក្នុងដៃ ស្មើគ្នាជាមួយក្រុមឈរលេខ ២ RB Salzburg៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


