កីឡា
Man United កាន់តែកៀកផ្ទេរយកបានកីឡាករគោលដៅម្នាក់ក្នុងតម្លៃជាង ៨០ លានដុល្លារ
ក្លិបបិសាចក្រហម Manchester United កាន់តែកៀកនឹងចុះកិច្ចសន្យានាំយកបានខ្សែប្រយុទ្ធ Bryan Mbeumo ពី Brentford បន្ទាប់ពីពួកគេដាក់សំណើលើកទី ២ ជាផ្លូវការ ក្នុងតម្លៃរហូតដល់ទៅជិត ៨២ លានដុល្លារអាមេរិក ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Man United បានបញ្ជូនសំណើជាផ្លូវការទៅក្លិប Brentford ដើម្បីផ្ទេរយក Mbeumo។ ក្លិបបិសាចក្រហមបានបញ្ជូនសំណើនេះកាលពីចុងសប្តាហ៍កន្លងទៅ ក្នុងទំហំទឹកប្រាក់ជិត ៨២ លានដុល្លារអាមេរិក ខណៈបច្ចុប្បន្នភាគីក្លិប និងក្លិបកំពុងតែបន្តការចរចាគ្នា។ ការហ៊ានឱ្យដល់តម្លៃនេះ ធ្វើឱ្យក្លិបបិសាចក្រហម កំពុងតែខិតជិតនឹងចុះកិច្ចសន្យាយកបានខ្សែប្រយុទ្ធសញ្ជាតិ កាមេរូន វ័យ ២៥ ឆ្នាំហើយ។
មែនទែនទៅ Man United ធ្លាប់បញ្ជូនសំណើ ដើម្បីចុះកិច្ចសន្យាយក Mbeumo ពី Brentford រួចម្តងហើយ ដោយពេលនោះពួកគេបានដេញថ្លៃជាទឹកប្រាក់ចំនួន ៧៥ លានដុល្លារអាមេរិក ប៉ុន្តែភ្លាមៗនោះ សំណើនេះត្រូវបានបដិសេធដោយក្រុមរបស់ភាគីកីឡាករ។

ទោះបីយ៉ាងណា Man United នៅតែមិនបោះបង់។ ពួកគេនៅតែបន្តផែនការរបស់ខ្លួនតាមចុះកិច្ចសន្យាយក Mbeumo ជាថ្មីម្តងទៀត ហើយការដាក់សំណើលើកទី ២ នេះ ពួកគេហ៊ានឱ្យតម្លៃផ្ទេរថ្លៃជាងមុន។ មូលហេតុដែល ក្លិបបិសាចក្រហមចង់បានខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះខ្លាំងបែបនេះ ដោយសាររូបគេជាកីឡាករម្នាក់ ដែលក្លិបរំពឹងថា នឹងក្លាយជាកីឡាករដ៏ត្រឹមត្រូវ ដែលមានសមត្ថភាពអាចលេងបានតាមប្រព័ន្ធរបស់គ្រូបង្វឹកលោក Ruben Amorim។
គួរបញ្ជាក់ថា Mbeumo គឺនៅសល់កិច្ចសន្យាជាមួយ Brentford រយៈពេល ១ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៦៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Fabrizio Romano
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


