កីឡា
ក្លិបកម្រិត UCL ៣ កំពុងប្រជែងគ្នាចង់បាន Rodrygo នៅរដូវក្តៅនេះ
ក្លិបយក្សនៅ អឺរ៉ុប ចំនួន ៣ កំពុងចាប់អារម្មណ៍ចង់បាន Rodrygo ពីក្លិប Real Madrid បន្ទាប់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល រូបនេះ ត្រូវបានក្លិបបើកភ្លើងខៀវឱ្យចាកចេញនៅរដូវក្តៅនេះ។

កាលពីពេលថ្មីៗនេះ មានសេចក្តីរាយការណ៍នៅបរទេសជាច្រើនបានចុះផ្សាយថា Real Madrid បានសម្រេចចិត្តរួចរាល់នឹងលក់កីឡាករ Rodrygo ចេញនៅរដូវក្តៅនេះ ប្រសិនបើមានការផ្តល់ជូននូវសំណើសមស្របណាមួយពីក្លិបដទៃ។

យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៉ីតាលី លោក Fabrizio Romano ថា បច្ចុប្បន្នមានក្លិបចំនួន ៣ រួមមាន Manchester City, Arsenal និង Paris Saint-Germain បានទាក់ទងទៅភ្នាក់ងាររបស់ Rodrygo រួចរាល់ ដើម្បីចរចាអំពីការផ្ទេរខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះ។
គួរបញ្ជាក់ថា Rodrygo គឺនៅសល់កិច្ចសន្យាជាមួយ Real Madrid រយៈពេល ៣ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៨ ខណៈបច្ចុប្បន្នរូបគេមានតម្លៃខ្លួននៅលើទីផ្សារចំនួន ១០៥.៩៥ លានដុល្លារអាមេរិក៕

ប្រែសម្រួល៖ កុសល
ប្រភព៖ Fabrizio Romano
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


