ព័ត៌មានអន្ដរជាតិ
ការនាំចូលពីចិនរបស់អាមេរិកតាមសមុទ្រ ធ្លាក់ចុះជិត ៣០% ខែមុន ដោយការដំឡើងពន្ធ
ការនាំចូលរបស់សហរដ្ឋអាមេរិកនូវទំនិញចិនដែលដឹកតាមកុងតឺន័រ បានធ្លាក់ចុះប្រមាណ ២៨,៣ ភាគរយ កាលពីខែមិថុនា ដោយសារតែការដំឡើងពន្ធរបស់ប្រធានាធិបតី ដូណាល់ ត្រាំ លើដៃគូពាណិជ្ជកម្មតាមផ្លូវសមុទ្រដ៏ធំមួយនេះរបស់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យពីក្រុមហ៊ុនទិន្នន័យ Descartes បានបង្ហាញថា ការនាំចូលតាមកុងតឺន័រសរុបរបស់សហរដ្ឋអាមេរិកទាំងមូល បានធ្លាក់ចុះ ៣,៥ ភាគរយ នៅខែមិថុនា ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មកត្រឹម ២,២ លាន TEUs (Twenty Equivalent Unit)។ ក្នុងនោះ ការនាំចូលពីចិនមានត្រឹម ៦៣៩ ៣០០ TEUs។
ចំណែកនៃការនាំចូលពីចិនរបស់អាមេរិក មានប្រមាណ ២៨,៨ ភាគរយ ក្នុងខែមិថុនា ពោលគឺនៅក្រោមកម្រិតខ្ពស់បំផុត ក្នុងនៅខែកក្កដា ឆ្នាំ ២០២៤ (៤០ ភាគរយ)។ ជាលទ្ធផល ការនាំចូលដ៏ពេញនិយមពីចិន រាប់ចាប់តាំងពីគ្រឿងសង្ហារឹម និងប្រដាប់ក្មេងលេង រហូតដល់វាយនភណ្ឌ និងស្បែកជើងបានធ្លាក់ចុះកាលពីខែមុន។
ក្នុងពេលដំណាលគ្នានោះ ការនាំចូលពីអាស៊ីអាគ្នេយ៍មួយចំនួន រួមទាំងវៀតណាម ឥណ្ឌូណេស៊ី និងថៃ បានកើនឡើង ខណៈអ្នកលក់រាយ និងក្រុមហ៊ុននាំចូលផ្សេងទៀត បានបង្វែរប្រភពផ្គត់ផ្គង់ចម្រុះ។
អ្នកជំនាញមើលឃើញថា ភាពស្រពិចស្រពិលនៃពន្ធគយបច្ចុប្បន្ន នឹងបន្តជះឥទ្ធិពលលើការនាំចូលពីចិនរបស់អាមេរិក។
គួររំ់ឭកថា មហាអំណាចសេដ្ឋកិច្ចអាមេរិក និងចិន បានធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្មពន្ធគយទ្រង់ទ្រាយធំ ក្រោយ ត្រាំ ប្រកាសពន្ធបដិការនៅដើមខែមេសា។ ចិនឆ្លើយតប ដោយដាក់ពន្ធសងសឹកជាបន្តបន្ទាប់ដល់ ១២៥ ភាគរយ ខណៈអាមេរិកដំឡើងជាបន្តបន្ទាប់ដល់ ១៤៥ ភាគរយ។ យ៉ាងណាមិញ ភាគីទាំង២ បានព្រមព្រៀងនៅពាក់កណ្ដាលខែឧសភា លើការបញ្ចុះពន្ធចំនួន ១១៥ ភាគរយ រៀងៗខ្លួន ដោយអនុវត្តពន្ធទាបជាបណ្ដោះអាសន្នរយៈពេល ៩០ ថ្ងៃ៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៦ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៥ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


