ព័ត៌មានអន្ដរជាតិ
អាជ្ញាធរខេត្តនគររាជសីមាថៃ ចាប់បង្ខំបុគ្គលិករដ្ឋ២០០នាក់ធ្វើតេស្តរកសារធាតុញៀន
អាជ្ញាធរនៃខេត្តនគររាជសីមា (Nakhon Ratchasima) ប្រទេសថៃបានតម្រូវឲ្យបុគ្គលិកភ្នាក់ងាររដ្ឋប្រមាណ២០០នាក់ក្នុងខេត្តធ្វើតេស្ដរកឃើញសារធាតុញៀន ដែលជាវិធានការមួយរឹតបន្តឹងការគ្រប់គ្រងគ្រឿងញៀនដែលរីករាលដាលកាន់តែខ្លាំង ក្រោយពីការធ្វើតេស្តចៃដន្យមួយរកឃើញថា សារធាតុញៀនបានរីករាលដាលទៅដល់សូម្បីព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋាន។

តាមសេចក្តីរាយការណ៍របស់ Bangkok Post បុគ្គលិកប្រមាណ២០០នាក់ ត្រូវបានតម្រូវឲ្យធ្វើតេស្តរកសារធាតុញៀននៅសាលាខេត្តកាលពីថ្ងៃអង្គារ ប៉ុន្តែមិនមានលទ្ធផលភ្លាមៗត្រូវបង្ហាញនោះទេ។ ការធ្វើតេស្តនេះទៀតសោត គឹបន្ទាប់ពីរកឃើញថាបុគ្គលិក ១៦៧នាក់ ដែលរួមទាំងថ្នាក់ដឹកនាំមូលដ្ឋាន និងព្រះសង្ឃមួយអង្គ បានធ្វើតេស្តវិជ្ជមាន ក្នុងអំឡុងពេលធ្វើតេស្តចៃដន្យកាលពីខែមុននៅក្នុងស្រុកទាំង៣២នៃខេត្តនេះ។
អភិបាលខេត្ត លោក Chaiwat Chuenkosum ត្រូវបានស្រង់សម្តីបញ្ជាក់ថា លោកបានបញ្ជាឱ្យពិនិត្យទឹកនោមកាលពីថ្ងៃអង្គារសម្រាប់បុគ្គលិករដ្ឋាភិបាលអចិន្ត្រៃយ៍ និងបណ្តោះអាសន្ន និងបុគ្គលិកជាប់កិច្ចសន្យារបស់ទីភ្នាក់ងាររដ្ឋដែលមានមូលដ្ឋាននៅសាលាខេត្ត។ ការធ្វើតេស្តលើ មន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិករដ្ឋាភិបាលប្រមាណ ២០០នាក់ ត្រូវបានរៀបចំឡើងភ្លាមៗដោយមិនឲ្យមានការដឹងជាមុននោះទេ។
គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃយុទ្ធនាការ ក្នុងគោលបំណងបង្កើតតំបន់សុវត្ថិភាព និងដោះស្រាយបញ្ហាគ្រឿងញៀន។ នេះបើតាមសេចក្តីរាយការណ៍។
កាលពីខែមុន អាជ្ញាធរក្នុងខេត្តនេះ បានធ្វើតេស្តមនុស្សសរុបចំនួន ៣៤០២២ នាក់ដោយចៃដន្យ ដើម្បីស្វែងរកសារធាតុញៀនខុសច្បាប់នៅទូទាំង ៣២ ស្រុក ដោយក្នុងនោះមាន មន្ត្រីរាជការ និងបុគ្គលិករដ្ឋាភិបាលផ្សេងទៀត អ្នកស្ម័គ្រចិត្ត ថ្នាក់ដឹកនាំមូលដ្ឋាន ព្រះសង្ឃ សិស្សានុសិស្ស និងសាធារណជន។
ក្នុងចំណោមពួកគេ មនុស្សសរុបចំនួន ១៦៧នាក់ ធ្វើតេស្តវិជ្ជមានចំពោះការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ក្នុងនោះមានអ្នកស្ម័គ្រចិត្ត២នាក់ មេភូមិ២នាក់ ជំនួយការមេភូមិ៥នាក់ ព្រះសង្ឃ១អង្គ សមាជិកសាធារណៈ១៤៧នាក់ និង១០នាក់ផ្សេងទៀត៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


