កីឡា
លោក គង់ ចាន់ធីណា៖ កីឡាហាប់គីដូកម្ពុជាស្ថិតលំដាប់ TOP 3 ក្នុងការប្រកួតនៅតំបន់អាស៊ាននេះ
លោក គង់ ចាន់ធីណា ថាកម្រិតកីឡាហាប់គីដូកម្ពុជា ស្ថិតនៅក្នុងលំដាប់ TOP 3 ហើយ នៃការប្រកួតជើងឯកអាស៊ីគ្នេយ៍ ឬនៅតំបន់អាស៊ាននេះ ខណៈបច្ចេកទេសមានសន្ទុះរីកចម្រើនគួរឲ្យកត់សម្គាល់។

លោក គង់ ចាន់ធីណា
ប្រតិភូ និងជាគ្រូបង្វឹកផងនោះ លោក គង់ ចាន់ធីណា បានឲ្យដឹងថា ការឈ្នះមេដាយរហូត ២៣គ្រឿងដែលមានមេដាយមាសដល់ទៅ ៤គ្រឿងនេះគឺជាលទ្ធផលមួយដ៏ល្អ និងហួសការរំពឹងទុកទៅទៀតរបស់ក្រុមកីឡាហាប់គីដូកម្ពុជា។

ទិដ្ឋភាពមកដល់របស់ក្រុមហាប់គីដូ
បើទោះជាការចូលរួមប្រកួតលើឆាកអត្តរជាតិត្រឹម ២ដងប៉ុណ្ណោះ តែក្រុមកម្ពុជាបង្ហាញពីភាពរីកចម្រើនលើបច្ចេកទេសប្រកួតរហូតអាចប្រជែងជាមួយបណ្ដាប្រទេសខ្លាំងៗដែលមានប្រវត្តិជាយូរឆ្នាំផងដែរ។ គិតពីការប្រកួតនៅជើងឯកអាស៊ីអាគ្នេយ៍នេះវិញក្រុមកម្ពុជាគឺស្ថិតនៅលំដាប់ទី៣ ឬ TOP 3 ហើយតាមការមើលឃើញរបស់លោក គឺនៅក្រោមតែម្ចាស់ផ្ទះឥណ្ឌូណេស៊ី និងថៃ បន្តិចបន្តួចប៉ុណ្ណោះ។

ទិដ្ឋភាពមកដល់របស់ក្រុមហាប់គីដូ
លោក គង់ ចាន់ធីណា ទន្ទឹមនិងជោគជ័យទាំងនេះលោកក៏មើលឃើញពីចំណុចខ្វះខាតរបស់កីឡាករ កីឡាការិនីមួយចំនួនផងដែរ ពិសេសច្បាប់ទម្លាប់នៃការចូលរួមប្រកួត និងស្មារតីក្នុងអំឡុងពេលប្រកួតដែលត្រូវតែពង្រឹងក៏ដូចជាកែប្រែឡើងវិញ។

ទិដ្ឋភាពមកដល់របស់ក្រុមហាប់គីដូ
បញ្ជាក់ដែរថា ក្រុមជម្រើសជាតិកីឡាហាប់គីដូកម្ពុជា បានវិលត្រឡប់មកដល់កម្ពុជាវិញហើយកាលពីល្ងាចម្សិលមិញនេះបន្ទាប់ពីចូលរួមការប្រកួតជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ នៅឯប្រទេសឥណ្ឌូណេស៊ី ថ្ងៃទី១៤-១៥ ខែមិថុនា ២០២៥ នេះ។ កម្ពុជាបញ្ជូនកីឡាករ កីឡាការិនីសរុប ១១នាក់ និងបានឈ្នះមេដាយចំនួន ២៣គ្រឿងរួមមានមាស ៤ ប្រាក់ ៧ សំរឹទ្ធ ១២៕

ទិដ្ឋភាពមកដល់របស់ក្រុមហាប់គីដូ
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


