Connect with us

កីឡា

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ចុះ​សួរសុខទុក្ខ​ និង​លើក​ទឹកចិត្ត​ក្លឹប​គុនខ្មែរ​នាគរាជចតុមុខ​ក្រោយ​ប្ដូរទីតាំង​

បានផុស

នៅ

នៅ​រសៀល​ថ្ងៃ​ទី៩​ ខែ​កក្កដា​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​លោក​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​បាន​ចុះ​សួរសុខទុក្ខ​ និង​ផ្ដល់​ថវិកា​លើក​ទឹកចិត្ត​ដល់​ក្លឹប​នាគរាជចតុមុខ​បន្ទាប់​ពី​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី​ទៅនៅសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពផេកនាគរាជចតុមុខ

នេះ​បើ​តាម​ការ​បង្ហោះ​នៅ​លើ​ផេក​របស់​ក្លឹប​នាគរាជចតុមុខ​ បាន​បញ្ជាក់​ថា​ លោក​ ខូវ​ ឆាយ​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​បាន​ចុះ​ទៅ​ដល់​ទីតាំង​ថ្មី​របស់​ក្លឹប​នៅ​ឯ​ខណ្ឌ​សែនសុខ​តែ​ម្ដង​កាល​ពី​ម្សិលមិញ​នេះ។​ លោក​បាន​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ទៀត​ផង​ដែរ​ជា​ការ​លើក​ទឹកចិត្ត​ដល់​សិស្ស​គុន​ក្នុង​ក្លឹប​ឲ្យ​បន្ត​ខំប្រឹង​ប្រែង​ហ្វឹកហាត់។​

រូបភាពផេកនាគរាជចតុមុខ

ជា​មួយ​គ្នា​នោះ​ដែរ​លោក​ ខូវ​ ឆាយ​ បាន​លើក​ឡើង​ថា​ ក្លឹប​នាគរាជចតុមុខ​បាន​ផលិត​ធនធាន​មាន​គុណភាព​ជា​ច្រើន​ និង​មាន​សិស្ស​ចេញ​ប្រកួត​តាម​ស្ថានីយ​ក៏​មាន​ចំនួន​ច្រើនផង​ដែរ​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍។​ កីឡាករ​ប្រកប​ដោយ​គុណភាព​ដណ្ដើម​បាន​ពាន​រង្វាន់​ និង​ខ្សែក្រវាត់​ជូន​ក្លឹប​ក៏​បាន​ចំនួន​ច្រើន​ដែរ។​

ប្រធាន​សហព័ន្ធ​រូប​នេះ​សូម​ឲ្យ​កីឡាករ​ កីឡា​ការិនី​ បន្ត​ប្រឹង​ប្រែង​ហ្វឹកហាត់​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​គុនខ្មែរ​ដល់​អន្តរជាតិ​ និង​ចូលរួម​បង្ហាញ​ថា​ក្បាច់​គុន​មួយ​នេះ​ជា​របស់​ខ្មែរ​ពិកប្រាកដ​មែន​តាម​រយៈ​ការ​ខំប្រឹង​ប្រកួត​របស់​អ្នក​ទាំង​អស់​គ្នា​មិន​ថា​ទាំង​នៅ​ក្នុង​ស្រុក​ ឬ​ក្រៅ​ស្រុក។​

រូបភាពផេកនាគរាជចតុមុខ

បញ្ជាក់​ដែរ​ថា​ បន្ទាប់​ពី​ប្រកាស​ចែក​ផ្លូវ​គ្នា​ជា​មួយ​ក្លឹប​ប្រដាល់​ KKIF​ ជា​ច្រើន​ខែ​រួច​មក ​ឥលូវ​នេះ​ក្លឹប​ប្រដាល់​នាគរាជចតុមុខ​បាន​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី​នៅ​ឯ​ផ្ទះលេខ 616C ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។​ ក្លឹប​នេះ​គឺ​ដឹកនាំ​ដោយ​លោក​គ្រូ​ ស្វាយ​ សុខុន​ និង​កំពុង​បណ្ដុះ​បណ្ដាល​កីឡាករ​ល្បីឈ្មោះ​ជា​ច្រើន​នាក់​មាន​ដូច​ ជា​ ឈឿន​ ល្វៃ​ រិន​ ដេវីត​ កាន់ ម៉េងហុង​ និង​កីឡាករ​ជា​ច្រើន​នាក់​ទៀត៕​

រូបភាពផេកនាគរាជចតុមុខ

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៩ វិនាទី មុន

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ ចុះ​សួរសុខទុក្ខ​ និង​លើក​ទឹកចិត្ត​ក្លឹប​គុនខ្មែរ​នាគរាជចតុមុខ​ក្រោយ​ប្ដូរទីតាំង​

សន្តិសុខសង្គម៧ នាទីutes មុន

៤ថ្ងៃ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី១ ចាប់អ្នកជិះបញ្ច្រាសឃាត់បានម៉ូតូ២៦គ្រឿង

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ព្រះសង្ឃ​ជាន់​ខ្ពស់​ថៃពីរអង្គត្រូវចាប់​ផ្សឹក ​ក្រោយ​បែកធ្លាយ​វីដេអូ​រាប់ម៉ឺនរួមរ័កជាមួយស្រី

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ឥណ្ឌូណេស៊ី​ចរចា​ពន្ធ​ជាមួយ​អាមេរិក ដោយផ្ដោត​លើ​​ភាពជាដៃគូពាណិជ្ជកម្ម​​​ក្នុងវិស័យរ៉ែសំខាន់

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

​ជម្លោះ​មេដឹកនាំ​ថៃ​​​​កំពុង​បង្ហាញ​​យ៉ាងច្បាស់លើ​បញ្ហាអសន្តិសុខ​និង​ការ​ធ្លាក់ចុះ​ទេសចរ

Sokha Hotels

ព័ត៌មានពេញនិយម