កីឡា
ក្រុមកីឡាហែលទឹកកម្ពុជា៖ កំពុងហ្វឹកហាត់យ៉ាងល្អនៅសិង្ហបុរីត្រៀមការប្រកួត World Aquatics Championships បន្តិចទៀតនេះ
លោក នាង សូរិទ្ធិយ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិហែលទឹកកម្ពុជា ថាកីឡាករ កីឡាការិនី ទាំងពីររូបរបស់កម្ពុជាកំពុងហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អដូចកាលនៅកម្ពុជាផងដែរដើម្បីត្រៀមការប្រកួត World Aquatics Championships 2025 នៅពេលបន្តិចទៀតនៅឯប្រទេសសិង្ហបុរី។

លោក នាង សូរិទ្ធិយ៉ា និងកូនសិស្សទាំងពីរ
គ្រូបង្វឹកជម្រើសជាតិ លោក នាង សូរិទ្ធិយ៉ា បានឲ្យដឹងពីសិង្ហបុរីមកថា ក្រុមកម្ពុជាបានទៅដល់ទីនោះតាំងពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០២៥ មកម្ល៉េះ និងកំពុងហ្វឹកហាត់បានយ៉ាងរលូនល្អ។ បើទោះជាពេលវេលាខុសពីនៅកម្ពុជាបន្តិចមែន ប៉ុន្តែការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជានៅតែធ្វើឡើងចំនួនពីរពេលដូចនៅកម្ពុជាផងដែរ។

ទិដ្ឋភាពហ្វឹកហាត់
ការហ្វឹកហាត់នៅទីនោះដំណើរការបានល្អជាធម្មតា និងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតវគ្គជម្រុះវេលាម៉ោង៩ ត្រូវនិងម៉ោងកម្ពុជាបន្តិចទៀត។ លោកសង្ឃឹមថាក្រុមកម្ពុជានឹងបំបែកនូវកំណត់ត្រារបស់ខ្លួនបាន ប៉ុន្តែនេះជាការប្រកួតកម្រិតពិភពលោកដូចនេះការប្រកួតប្រជែងមានកម្រិតខ្ពស់។

ទិដ្ឋភាពហ្វឹកហាត់
សហព័ន្ធខ្មែរកីឡាហែលទឹកបានបញ្ជូនគ្រូបង្វឹក ១រូប កីឡាករ ១រូប និងកីឡាការិនី ១រូបចូលរួមការប្រកួត World Aquatics Championships 2025 នៅឯប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី២៧ កក្ដដា ដល់ថ្ងៃទី៣ ខែសីហា។ កីឡាករ វ៉ាន់អូស្តិន ពិទ័រសុខា ប្រកួតវគ្គជម្រុះលើវិញ្ញសា ១០០ម៉ែត្រ របៀបហែលសេរី។ ចំណែកកីឡាការិនី ឃឺន ចន្ទចរិយា ប្រកួតវគ្គជម្រុះលើវិញ្ញសា ៥០ម៉ែត្រ របៀបហែលផ្ងារ៕

ទិដ្ឋភាពហ្វឹកហាត់
អត្តបទដោយ៖ នួន ស៊ីណា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១១ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


