កីឡា
ស៊ន អេលីត លើកឡើងថា សហព័ន្ធគួរពិនិត្យកីឡាករមានគុណភាព មុនអនុញ្ញាតឲ្យចេញទៅក្រៅប្រទេស
លោក ស៊ន អេលីត បានបង្ហោះសារនៅលើហ្វេសបុករបស់លោកកាលពីយប់មិញនេះថា សហព័ន្ធគួរពិនិត្យមើលសមត្ថភាពកីឡាករដែលត្រូវចេញទៅប្រកួតឯក្រៅប្រទេសបន្តិចមុនអនុញ្ញាតឲ្យប្រកួតតំណាងកម្ពុជាពិសេសទៀតនោះគឺការប៉ះគ្នាជាមួយកីឡាករផ្ទះលេខ២ ឬកីឡាករសៀមតែម្ដង។

ការបង្ហោះរបស់លោក ស៊ន អេលីត
ក្នុងអត្ថន័យ នៃការបង្ហោះរបស់លោក ស៊ន អេលីត ខាងលើនេះគឺលោកចង់ឲ្យកីឡាករដែលចេញទៅប្រកួតនៅឯក្រៅស្រុកទាំងអស់មានសមត្ថភាពល្អក្នុងការប្រកួតបន្តិចជាជាងកីឡាករមានសមត្ថភាពល្មម ឬមានកម្រិតទាបបានចេញទៅដូចឥលូវៗនេះ។ កីឡាករដែលមានកម្រិតសមត្ថភាពនៅទាបមួយចំនួនចេញទៅគឺដូចជាទៅឲ្យគេវាយអីចឹង។

លោក ស៊ន អេលីត
លោក ស៊ន អេលីត បង្ហោះសារនេះជាមតិយោបល់ផ្ទាល់ខ្លួនសំដៅទៅកាន់សហព័ន្ធគួរពិនិត្យឲ្យបានល្អិតល្អន់ជាងនេះបន្តិចពាក់ព័ន្ធកីឡាករដែលត្រូវបញ្ជូនទៅប្រកួតនៅឯក្រៅប្រទេសបែបនេះ។ ព្រោះជាការប្រកួតតំណាងគុនខ្មែរ តំណាងប្រទេសទាំងមូលត្រូវតែមានសមត្ថភាពលេចធ្លោបន្តិចហើយដើម្បីកុំឲ្យខ្មាស់គេជាពិសេសនៅពេលប្រកួតជាមួយកីឡាករផ្ទះលេខ២ ឬកីឡាករសៀមបែបនេះ។
បញ្ជាក់ដែរថា ការស៊ែអមដោយចំណងជើង (Caption) របស់លោក ស៊ន អេលីត នេះបន្ទាប់ពីឃើញមានការបង្ហោះមួយបញ្ជាក់ការចេញទៅប្រកួតនៅឯប្រទេសចិនរបស់កីឡាករគុនខ្មែរ សូត្រ ខេវិន ឆាប់ៗខាងមុខនេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម១៧ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


