កីឡា
គ្រូចំបាប់អ្នកស្រី ចូវ សុធារ៉ា លើកពីបទពិសោធចូលរួមកម្មវិធី OCA នៅកាហ្សាក់ស្ថាន
គ្រូកីឡាចំបាប់ឆ្នើមរបស់កម្ពុជាអ្នកស្រី ចូវ សុធារ៉ា លើកពីបទពិសោធដែលចូលរួមកម្មវិធី Olympic Council Of Asia/ Olympic Solidarity Athetes Forum (OCA) មានសុទ្ធតែកីឡាករ កីឡាការិនីអូឡាំពិកឆ្នើមចូលរួមនៅឯប្រទេសកាហ្សាក់ស្ថានអំឡុងថ្ងៃទី២-៣ ខែកញ្ញា ២០២៥។

អ្នកស្រី ចូវ សុធារ៉ា
អ្នកស្រី ចូវ សុធារ៉ា បានឲ្យដឹងថា ការចូលរួមនេះទី១ ផ្ដោតលើការគ្រោងធ្វើជាម្ចាស់ផ្ទះកម្មវិធី Asian Games 2026 នៅប្រទេសកាហ្សាក់ស្ថានផង និងជាការចែករំលែកបទពិសោធទៅគ្នាទៅវិញទៅរបស់អតីតកីឡាករ កីឡាការិនីអូឡាំពិកកន្លងទៅ។

ទិដ្ឋភាពកម្មវិធី OCA
បន្ថែមពីនេះគ្រូបង្វឹកកីឡាចំបាប់ឆ្នើមរូបនេះបញ្ជាក់ទៀតថា អ្វីដែលកត់សម្គាល់ទៀតនោះគឺការអភិវឌ្ឍន៍ខ្លួនពីមួយដំណាក់កាលទៅមួយដំណាក់កាលក្នុងវិស័យកីឡាមួយនេះ។ ពោលការអភិវឌ្ឍន៍នេះគឺចាប់ពីអំឡុងជាកីឡាករ កីឡាការិនី បន្ទាប់មកពង្រឹងសមត្ថភាពវិវត្តន៍ខ្លួនជាគ្រូបង្វឹក និងបន្តអភិវឌ្ឍន៍សមត្ថភាពក្លាយជាផ្នែកដឹកនាំផ្សេងៗក្នុងវិស័យកីឡាមួយនេះ។ ដូច្នេះហើយបទពិសោធនៃការចូលរួមក្នុងកម្មវិធី OCA នេះពិតជាមានសារប្រយោជន៍សំខាន់ចំពោះអ្នកស្រី និងជាការបង្រៀនដ៏ល្អមួយដើម្បីយល់ដឹងពីការអភិវឌ្ឍន៍លើវិថីកីឡានៅអន្តរជាតិ។

ទិដ្ឋភាពកម្មវិធី OCA
បញ្ជាក់ដែរថា កម្ពុជាមានបានបញ្ជូនគ្រូចំនួន២រូបដែលសុទ្ធជាអតីតកីឡាករ កីឡាការិនីអូឡាំពិកពីមុនមកគឺអ្នកស្រី ចូវ សុធារ៉ា ផ្នែកចំបាប់ និងលោក ហែម គិរី ផ្នែកកីឡាហែលទឹក។ កម្មវិធី Olympic Council Of Asia/ Olympic Solidarity Athetes Forum (OCA) ធ្វើឡើងរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី២ ដល់ ៣ ខែកញ្ញា ឆ្នាំ២០២៥ នៅប្រទេសកាហ្សាក់ស្ថាន៕

ទិដ្ឋភាពកម្មវិធី OCA
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


