កីឡា
កីឡាករ Barcelona ម្នាក់កំពុងពេញល្អ បែរជារបួសចាស់រើឡើង ត្រូវអវត្តមានរយៈពេលវែង
ខ្សែបម្រើរបស់ Barcelona កីឡាករ Gavi នឹងត្រូវអវត្តមានពីទីលានប្រកួតដល់ទៅ ៥ ខែ បន្ទាប់ពីគាត់ទើបតែវះកាត់ព្យាបាលរបួសជង្គង់ខាងស្តាំរបស់គាត់។

កាលពីរដូវកាលមុន Gavi បានរបួសដាច់សរសៃជង្គង់ ACL ហើយត្រូវបានសម្រាកនៅក្រៅទីលានអស់មួយរដូវកាលពេញតែម្តង។ យ៉ាងណា នៅរដូវកាលថ្មី ២០២៥-២០២៦ រូបគេត្រូវបានអនុញ្ញាតឱ្យចូលទីលានឡើងវិញ បន្ទាប់ពីរបួស ACL បានជាសះស្បើយ។
ប៉ុន្តែមិនទាន់បានប៉ុន្មានផង របួសចាស់របស់គេនៅត្រង់ជង្គង់ខាងស្តាំនេះ ក៏មានបញ្ហាម្តងទៀត ហើយត្រូវបានគេព្រួយបារម្ភយ៉ាងខ្លាំង ថា សរសៃជង្គង់របស់គេអាចនឹងត្រូវបានរហែក។ ជាដំណឹងល្អ សរសៃជង្គង់ ACL របស់គេ មិនបានរហែកនោះទេ ប៉ុន្តែរូបគេត្រូវបានគ្រូពេទ្យធ្វើការវះកាត់ត្រង់ជង្គង់ខាងស្តាំដដែល ដើម្បីព្យាបាលឆ្អឹងខ្ចី ដែលបានខូច។
យោងតាមការបញ្ជាក់ពីក្លិប Barcelona បានឱ្យដឹង ថា៖ «កីឡាករក្នុងក្រុមធំ Pablo Páez Gavira (Gavi) បានធ្វើការវះកាត់ ដើម្បីដោះស្រាយបញ្ហារបួសជង្គង់របស់គាត់។ ការសម្រាកព្យាបាលរបួសត្រូវប្រើពេលចន្លោះពី ៤ ទៅ ៥ ខែ»។

ដោយឡែកអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា Gavi ហាក់មានភាពគ្រាំគ្រាចិត្តយ៉ាងខ្លាំង បន្ទាប់ពីរូបគេទទួលនូវដំណឹងនេះ ដោយសារបញ្ហារបួសនេះធ្វើឱ្យគេត្រូវអវត្តមានរយៈពេលវែង ហើយក៏នឹងប៉ះពាល់ធ្វើឱ្យគេមិនអាចជួយក្រុមជម្រើសជាតិ អេស្ប៉ាញ ក្នុងការប្រកួតព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក World Cup ២០២៦ ផងដែរ៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ BBC
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


