ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ជាសាក្សីសំខាន់ដែលប្រជាជនខ្មែរទូទាំងប្រទេសដឹងគុណនូវការលះបងដ៏...
ក្នុងសារបង្ហោះលើបណ្តាញសង្គមនៅថ្ងៃអង្គារទី២៨ខែតុលាឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញពីការប្តេជ្ញាចិត្តថា ការចូលរួមប្រកបដោយអត្ថន័យជាមួយដៃគូក្នុងអំឡុងពេល កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំពាក់ព័ន្ធ ត្រូវតែឈានទៅហួសពីកិច្ចព្រមព្រៀងទាំងឡាយដែលមានចែងត្រឹមលើក្រដាស ដូច្នេះប្រទេសម៉ាឡេស៊ីនឹង តាមដានការអនុវត្តយ៉ាងដិតដល់ជាទីបំផុត ដើម្បីធានាថា ប្រជាជនទាំងអស់ទទួលបានផលប្រយោជន៍រួម។ លោកបន្តថា៖ «ជំហររបស់ម៉ាឡេស៊ីនឹងបន្តចាក់ឫសលើគោលការណ៍នៃសន្តិភាព វិបុលភាព និងសុចរិតភាព ដោយធ្វើការជាមួយបណ្តាមិត្តភក្តិនិងប្រទេសជិតខាង»។ ទន្ទឹមនោះ តាមការផ្សាយរបស់ Bernama, លោកក៏លើកឡើងដែរថា៖ «ជាការតភ្ជាប់សេដ្ឋកិច្ច ការសម្របសម្រួលកិច្ចសន្ទនា និងការរួមចំណែកដល់ស្ថិរភាព, ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរវាងកម្ពុជានិងថៃ គឺជាឧទាហរណ៍ដ៏ច្បាស់ក្រឡែតដែលបង្ហាញថា តើតួនាទីការទូតយុទ្ធសាស្ត្ររបស់យើងមានតម្លៃខ្លាំងកម្រិតណាទៅ»។ ប្រទេសម៉ាឡេស៊ី ក្រោមការដឹកនាំរបស់លោក អាន់វ៉ា បានទទួលការកោតសរសើរជុំវិញពិភពលោក សម្រាប់ការរៀបចំកិច្ចប្រជុំអាស៊ានប្រកបទៅដោយរលូន។ លើសពីនេះ លោកអាន់វ៉ា ក៏ត្រូវគេស្ញប់ស្ញែងផងដែរ ចំពោះការស្វះស្វែងធ្វើការជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដើម្បីដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ នាំរកសន្តិភាពជូនប្រទេសទាំងពីរ៕ អត្ថបទ៖ សុខ សុវណ្ណ ចុចអាន៖ ប្រមុខ UN សរសើរម៉ាឡេស៊ី សម្រាប់ការខិតខំ ជួយដោះស្រាយជម្លោះកម្ពុជា-ថៃ
ប្រធានាធិបតីប្រេស៊ីល លោក Lula ប្រារព្ធខួបកំណើតគម្រប់ ៨០ ឆ្នាំនៅប្រទេសម៉ាឡេស៊ី ដោយមាន...
កត្តាអំណោយផលពីពេលវេលានៃកិច្ចប្រជុំកំពូលអាស៊ាន និងមានវត្តមានរបស់ប្រធាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំសម្រាប់កិច្ចប្រជុំនេះ ធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពកម្ពុជានិងថៃឆ្ពោះទៅមុខរលូន...
រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអមេរិក លោក Scott Bessent និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng នឹងត្រូវប្រឈមមុខគ្នាចរចាដើម្បីបន្ថយភាពតានតឹង មុនប្រធានាធិបតីពួកគេជួបគ្នានៅម៉ាឡេស៊ី...
តាមរយៈសារបង្ហោះលើទំព័រ Facebook ផ្លូវការរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាឆ្នាំ២០២៥, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានឲ្យ...
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំពាវនាវឲ្យថៃនាំយកបញ្ហាដែលកើតឡើង ទៅដោះស្រាយនៅតុចរចា តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC )...