ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ពិភាក្សាបញ្ហាកម្ពុជា-ថៃ ជាមួយលោកត្រាំ ក្នុងជំនួបតាមទូរស័ព្ទ
តាមរយៈសារបង្ហោះលើទំព័រ Facebook ផ្លូវការរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នៅរសៀលថ្ងៃព្រហស្បតិ៍ទី២៥ខែកញ្ញាឆ្នាំ២០២៥, នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានឲ្យដឹងថា លោកបានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ហើយក្នុងកិច្ចពិភាក្សានោះ លោកក៏លើកឡើងពីជម្លោះកម្ពុជា-ថៃផងដែរ។

លោក អាន់វ៉ា បានសរសេរខ្លឹមសារថា «ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតី ដូណាល់ ត្រាំ មុននេះបន្តិច ខ្ញុំបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ដើម្បីបន្តដើរតួនាទីយ៉ាងសកម្មក្នុងការធានាសុខសន្តិភាពក្នុងតំបន់ ជាពិសេសទាក់ទងនឹងបញ្ហាកម្ពុជា-ថៃ។ ប្រធានាធិបតី ត្រាំ ទទួលស្គាល់ភាពជោគជ័យរបស់ម៉ាឡេស៊ី ក្នុងការសម្រួលកិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ថាជាសមិទ្ធផលដ៏ធំធេង ដែលបង្ហាញពីអធិបតេយ្យភាពនិងភាពរឹងមាំរបស់ម៉ាឡេស៊ី។ ខ្ញុំក៏សរសើរគាត់ដែរ ចំពោះតួនាទីដែលសហរដ្ឋអាមេរិក កំពុងតែធ្វើការធានាថា បទឈប់ បាញ់គ្នាបានសម្រេច។ ម៉ាឡេស៊ី ទន្ទឹងរង់ចាំវត្តមានរបស់លោកប្រធានាធិបតី ត្រាំ ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅខែក្រោយ ដែលនឹងក្លាយជាវេទិកាសំខាន់មួយ សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់»។
សូមជម្រាបថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កំពុងកាន់តួនាទីជាប្រធានប្តូរវេនអាស៊ាន និងជាអ្នកសម្របសម្រួលដ៏សកម្មក្នុងជម្លោះកម្ពុជានិងថៃ ដោយទទួលបានការកោតសរសើរពីមហាអំណាចសហរដ្ឋអាមេរិក និងចិន។
យ៉ាងណា ប្រទេសថៃ នៅតែរំលោភបទឈប់បាញ់និងបន្តឈ្លានពានកម្ពុជា ដល់ថ្នាក់លោក អាន់វ៉ា ជំរុញឲ្យថៃ ចូលតុចរចា ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា។
លោកបានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ Anutin Charnvirakul ដោយជំរុញឲ្យភាគីថៃ ដោះស្រាយជម្លោះព្រំដែនជាមួយកម្ពុជា ដោយសន្តិវិធី និងនាំយកបញ្ហាទៅកាន់តុចរចា។
ទន្ទឹមនោះ លោក អាន់វ៉ា ក៏អំពាវនាវផងដែរឲ្យយកបញ្ហាដែលកើតឡើង ទៅដោះស្រាយនៅតុចរចា តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC )៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


