ព័ត៌មានអន្ដរជាតិ
ក្រៅពីលោក អាន់វ៉ា, ពលរដ្ឋកម្ពុជាត្រូវអរគុណលោកត្រាំ ម្នាក់ទៀត ចំពោះកិច្ចព្រមព្រៀងសន្តិភាពជាមួយថៃ
បន្ទាប់ពីសម្ដែងការអរគុណនិងកោតសរសើរនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក អាន់វ៉ា អ៊ីប្រាហ៊ីមរួចរាល់ ពលរដ្ឋកម្ពុជាត្រូវអរគុណប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលជាសាក្សីសំខាន់ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព រវាងថៃ និងកម្ពុជា កាលពីថ្ងៃអាទិត្យទី២៦ តុលា ឆ្នាំ២០២៥ ក្នុងទីក្រុងគូឡាឡាំពួរ។

ថ្វីដ្បិតតែការចុះហត្ថលេខារវាងកម្ពុជានិងថៃ បានបញ្ចប់ទៅក៏ពិតមែន ប៉ុន្តែទឹកចិត្តដ៏ធំធេងរបស់ប្រធានាធិបតីអាមេរិក មកលើប្រទេសកម្ពុជាគឺជាគុណបំណាច់មួយដែលជនជាតិខ្មែរមិនអាចបំភ្លេចបាននោះទេ។ ជាក់ស្ដែង នៅលើទំព័រហ្វេសបុកផ្ទាល់របសលោកត្រាំ ពលរដ្ឋកម្ពុជាជាច្រើនបានចូលរទៅបញ្ចេញមតិនៅក្រោមរូបភាពចុះហត្ថលេខាលើកិច្ចព្រមព្រៀងនាំមកនូវសន្តិភាព។
តាមការបញ្ចេញមតិនៅលើបណ្ដាញសង្គមហ្វេសបុក ពលរដ្ឋខ្មែរជាច្រើនបានសម្ដែងនូវការដឹងគុណ និងអរគុណយ៉ាងក្រៃលែងជូនចំពោះលោកត្រាំ ដែលតាំងពីដើមទីមកលោកបានផ្ដួចផ្ដើមនិងជំរុញឲ្យបង្កើតកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ជាមួយគ្នានោះដែរ កម្ពុជាក៏បានតែងតាំងប្រធានាធិបតីអាមេរិក ជាបេក្ខភាពពានរង្វាន់ណូបែលសន្តិភាពតាំងពីលោកបានជួយជ្រុមជ្រែងនិងជួយសម្រុះសម្រួលបទឈប់បាញ់បឋម កាលពីថ្ងៃទី២៨ ខែកក្កដាមកម្ល៉េះ។ ដូច្នេះហើយ លោកបានក្លាយជាម្ចាស់រង្វាន់ណូបែលសន្តិភាពនៅក្នុងដួងចិត្តប្រជាជនខ្មែររួចទៅហើយ បើទោះជាមិនបានឈ្នះពានពិភពលោកក្ដី។

នាពេលកន្លងមក ទាំងលោកត្រាំនិងអាន់វ៉ា សុទ្ធតែជាសាក្សីដ៏សំសំខាន់ដែលត្រូវបានគេដឹងថា ជាអ្នកជំរុញឲ្យបង្កើតកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ហើយបំណងធំបំផុតរបស់លោត្រាំដែលមកកាន់ប្រទេសម៉ាឡេស៊ី ពោលដើម្បីចូលរួមចុះហត្ថលេខាក្នុងនាមជាសាក្សីលើកិច្ចព្រមព្រៀងសន្តិភាពនេះ។
សូម្បីតែនាយករដ្ឋមន្ត្រីម៉ាឡេស៊ីផ្ទាល់ ក៏បានសម្តែងការកោតសរសើរចំពោះប្រធានាធិបតី ដូណាល់ ត្រាំ ដែលការចូលរួមរបស់លោក បានលើកទឹកចិត្តដល់មេដឹកនាំកម្ពុជា និងថៃ ឲ្យចាត់វិធានការឆ្ពោះទៅរកការផ្សះផ្សាគ្នាឡើងវិញ។ លោកបានបន្ថែមថា «កិច្ចព្រមព្រៀងកម្ពុជា-ថៃ នឹងឈរជាសក្ខីភាពនៃសំឡេងដែលកំពុងកើនឡើងរបស់អាស៊ាន ក៏ជាស្ពានសម្រាប់សន្តិភាព ដោយបង្ហាញថា ការសម្របសម្រួល និងការសន្ទនាសុទ្ធតែអាចដោះស្រាយបាន ទោះជាជម្លោះនោះជាប់គាំងយូរបំផុតក៏ដោយ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ប្រជាជន កម្ពុជា ដឹងគុណលោក អាន់វ៉ា ក្រោយជួយឲ្យមានកិច្ចព្រមព្រៀងសន្តិភាពជាមួយ ថៃ
-
កីឡា១០ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


