ព័ត៌មានអន្ដរជាតិ
លោក អាន់វ៉ា អញ្ជើញ អានុទីន ទៅទស្សនកិច្ចនៅម៉ាឡេស៊ីដែលអាចដោះស្រាយបញ្ហាទ្វេភាគីផង និងជម្លោះជាមួយកម្ពុជាផង
ខណៈពេលដែលភាពតានតឹងរវាងកម្ុជានិងថៃ បានផ្ទុះឡើងជាថ្មី នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោកអាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim ) បានអញ្ជើញនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ាឡេស៊ី ដើម្បីដោះស្រាយបញ្ហាទ្វេភាគីជាមួយម៉ាឡេស៊ីផង និង ជជែករកដំណោះស្រាយលើបញ្ហាជម្លោះជាមួយកម្ពុជាផង។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម កំពុងកាន់តួនាទីជាប្រធានប្តូរវេនអាស៊ាន និងជាអ្នកសម្របសម្រួលដ៏សកម្មក្នុងជម្លោះកម្ពុជានិងថៃ ដោយទទួលបានការកោតសរសើរពីមហាអំណាចសហរដ្ឋអាមេរិក និងចិន បានរួតរះដាក់ចេញដំណោះស្រាយសម្រាប់ការចរចា ក្នុងពេលដែលភាគីថៃត្រូវបានគេមើលឃើញថា បានដាក់ពង្រាយកងទ័ពជាថ្មីទៅកាន់តំបន់ព្រំដែន ព្រមទាំងបង្ករបួសដល់ប្រជាជនកម្ពុជាកាលថ្ងៃទី១៧ខែកញ្ញា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ឆ្លើយតបទៅនឹងជម្លោះកើនឡើងជាថ្មីនេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ក៏ដូចជា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ខែកញ្ញា ពោលគឺមួយថ្ងៃបន្ទាប់ពីកើតហេតុនៃអំពើហិង្សានៅព្រំដែន។
សារព័ត៌មានម៉ាឡេស៊ី Bernama បានស្រង់សំណេររបស់លោក អាន់វ៉ា ក្នុងខ្លឹមសារដើមថា៖«ការបំពេញទស្សនកិច្ច(ដោយនាយករដ្ឋមន្ត្រី អានុទីន) គឺស្ថិតក្នុងចំណោមកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ»។
លោក អាន់វ៉ា បន្ថែមថា៖ «យើងក៏បានពិភាក្សាការវិវឌ្ឍចុងក្រោយនៅឯព្រំដែនថៃ-កម្ពុជា។ យើងសង្កត់ធ្ងន់នូវសារៈ សំខាន់ចំពោះគ្រប់ភាគីដើម្បីរក្សាសន្តិភាព និងជៀសវាងការអនុញ្ញាតឲ្យភាពផ្សេងគ្នាណាមួយបង្កភាពតានតឹងមិនចាំបាច់»។
តាមរយៈសារដែលបង្ហោះលើបណ្តាញសង្គមផ្លូវការ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏អំពាវនាវឲ្យថៃនាំយកបញ្ហាដែលកើតឡើង ទៅដោះស្រាយនៅតុចរចា តាមរយៈកិច្ចប្រជុំគណៈកម្មាធិការព្រំដែនរួម (JBC )។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានបង្ហោះសារពីការសន្ទនាជាមួយ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ប៉ុន្តែលោកមិនបានបង្ហាញអំពីការជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីកម្ពុជាទេ ស្របពេលដែលបណ្តាញសង្គមរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះពីការជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលថ្ងៃទី១៨ខែកញ្ញានោះដែរ។
នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរគុល បានឡើងជានាយករដ្ឋមន្ត្រីផ្លូវការកាលថ្ងៃទី៧ខែកញ្ញា បន្ទាប់ព្រះមហាក្សត្រថៃបានចេញព្រះរាជក្រឹត្យតែងតាំង ក្រោយសភាបោះឆ្នោតគាំទ្រកាលថ្ងៃទី៥ខែកញ្ញា ដែលមានរយៈពេលមួយសប្តាហ៍ ក្រោយពីអតីតនាយករដ្ឋមន្ត្រីផែថងថាន ស៊ីណាវ៉ាត្រ ត្រូវបានបណ្តេញចេញពីអំណាចកាលថ្ងៃទី២៩ខែសីហា ដោយតុលាការធម្មនុញ្ញថៃ៕
រ៉ាន់ រើយ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


