ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នាថ្ងៃចន្ទនេះ បានជួបប្រជុំជាមួយមេដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ រួមទាំងស្ថាបនិកក្រុមហ៊ុន Alibaba លោក Jack Ma ក្នុងកិច្ចប្រឹងប្រែងដើម្បីជំរុញទំនុកចិត្តអាជីវកម្មឯកជនរបស់ចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ ការជួបប្រជុំដ៏កម្រនេះបង្ហាញពីការផ្លាស់ប្តូរវិធីសាស្រ្តរបស់ទីក្រុងប៉េកាំងចំពោះក្រុមហ៊ុនបច្ចេកវិទ្យាយក្សក្នុងស្រុក បន្ទាប់ពីបន្តឹងបទប្បញ្ញត្តិនាពេលកន្លងមក ចំពេលមានការព្រួយបារម្ភពីភាពយឺតយ៉ាវនៃសេដ្ឋកិច្ចចិន និងចំណាត់ការរបស់សហរដ្ឋអាមេរិកក្នុងការរារាំងវឌ្ឍនភាពរហ័សនៃបច្ចេកវិទ្យារបស់ចិន។ ក្រៅពីលោក Jack Ma និងក្នុងចំណោមមេដឹកនាំអាជីវកម្មដទៃទៀត គេឃើញមានវត្តមានរបស់លោក Liang Wenfeng ស្ថាបនិកក្រុមហ៊ុនបញ្ញាសិប្បនិម្មិត DeepSeek...
ចិនគឺជាអ្នកជំរុញកំណើនទូទាំងពិភពលោកសម្រាប់វិស័យឧបករណ៍ផលិតបន្ទះឈីបសកលនៅឆ្នាំ ២០២៣ និង ២០២៤ នៅពេលទីផ្សារឈីបសកលជួបប្រទះនឹងការធ្លាក់ចុះ។
ច្បាប់ស្ដីពីការកម្រិតការវិនិយោគរបស់សហរដ្ឋអាមេរិកក្នុងប្រទេសចិន នឹងដាក់ស្នើទៅសភាអាមេរិកជាថ្មី ក្រោយពីបរាជ័យមិនបានធ្វើកាលពីឆ្នាំមុន។
ឧស្សាហកម្មបន្ទះឈីបពិភពលោកបានធ្លាក់ចូលទៅក្នុងភាពច្របូកច្របល់ ចំពេលចិន និងអាមេរិក ប្រកួតប្រជែងគ្នាដើម្បីនាំមុខលើឧស្សាហកម្មបច្ចេកវិទ្យាមួយនេះ។
ខណៈចិនចេញវិធានការសងសឹកវិញនៅថ្ងៃអង្គារនេះ សេដ្ឋវិទូបានព្រមានថា ពន្ធជុំថ្មីនេះអាចនឹងបង្កើនការប្រឈមបន្ថែមទៀតសម្រាប់អ្នកបង្កើតគោលនយោបាយចិនក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលមានស្រាប់