Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេងអន្តរជាតិ​ស្ទុះឡើងវិញ ក្រោយធ្លាក់ចុះខ្លាំងនៅសប្ដាហ៍មុន

បានផុស

នៅ

តម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញនៅថ្ងៃចន្ទនេះ ក្រោយពីធ្លាក់ចុះប្រហែល​ ៤ ភាគរយ ពេល​បិទការ​ជួញដូរកាលពីថ្ងៃសុក្រ​ ដល់ចំណុចទាបបំផុតក្នុងរយៈពេល ៥ ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក​ Brent បានកើនឡើង ៩៤ សេន ឬ ១,៥ ភាគរយ ដល់ ៦៣,៦៧ ដុល្លារ/បារ៉ែល ​គិត​ត្រឹមម៉ោងជាង ៤ នៅទីក្រុងហុងកុង​ ។ តម្លៃប្រេងឆៅរបស់អាមេរិក West Texas Intermediate កើនឡើង ៨៩ សេន ឬ ១,៥៤ ភាគរយ ដល់ ៥​៩,៨១ ដុល្លារ/បារ៉ែល។​

ការធ្លាក់ចុះខ្លាំងកាលពីថ្ងៃសុក្រ កើតឡើងនៅពេលដែល​លោក ត្រាំ បាន​ប្រកាសដាក់ពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន ដែល​ធ្វើឱ្យ​សង្រ្គាមពាណិជ្ជកម្ម​តានតឹងជាថ្មី ហើយបង្កក្ដីបារម្ភភាព​មិនប្រាកដប្រជាសេដ្ឋកិច្ច។

ការស្ទុះងើបឡើងវិញនៅថ្ងៃចន្ទនេះ កើតឡើងនៅពេលដែលវិនិយោគិនផ្ដោតលើ​ការរំពឹងនៃកិច្ចចរចារវាងចិន និងអាមេរិក ដើម្បីបន្ធូរបន្ថយភាពតានតឹង។ កំណើនតម្រូវការប្រេងរបស់ចិន ក៏រួមចំណែកដល់កំណើនផងដែរ។ ទិន្នន័យគយចិនបានបង្ហាញថា ការនាំចូលប្រេងឆៅរបស់ប្រទេស​ក្នុងខែកញ្ញាបានកើនឡើង ៣,៩ ភាគរយ ​ដល់ ១១,៥ លាន​បារ៉ែល/ថ្ងៃ។ ​

គួរគូសបញ្ជាក់ថា តម្លៃប្រេងធ្លាប់ធ្លាក់ចុះខ្លាំងម្ដងហើយនៅខែមីនា និងមេសា ឆ្នាំនេះ ដោយ​សារ​តែ​សង្រ្គាម​ពាណិជ្ជកម្ម​ ដែលផ្ទុះឡើងដោយសារតែគោលនយោបាយពន្ធគយរបស់លោក ត្រាំ ដដែល៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម