ព័ត៌មានអន្ដរជាតិ
អាមេរិក និងចិនសម្រេចក្របខណ្ឌពាណិជ្ជកម្មបញ្ចៀសពន្ធ ១០០%ថ្មី ក្រៅកិច្ចប្រជុំកំពូលអាស៊ាន
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុតថ៍ បេសិនថ៍ (Scott Bessent) បានឱ្យដឹកកាលពីថ្ងៃអាទិត្យថា ក្រោមក្របខណ្ឌពាណិជ្ជកម្មថ្មី សហរដ្ឋអាមេរិក និងចិនទំនងនឹងបញ្ចៀសពន្ធបន្ថែមថ្មី ១០០% របស់ប្រធានាធិបតី ដូណាល់ ត្រាំ លើទំនិញចិន ដែលគ្រោងចូលជាធរមាននៅថ្ងៃទី ១ វិច្ឆិកា។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ លោក បេសិនថ៍ បានថ្លែងថា ក្របខណ្ឌពាណិជ្ជកម្មថ្មីសម្រេចឡើងក្រោយមានការចរចារយៈពេល២ថ្ងៃជាប់ៗរវាងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និងឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng និងមន្រ្តីចរចាពាណិជ្ជកម្មកំពូលចិន លោក Li Chenggang ខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន នៅក្រុងកូឡាឡាំពួរ នៃប្រទេសម៉ាឡេស៊ី។
លោកប្រធានាធិបតី ត្រាំ គ្រោងនឹងជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ នៅប្រទេសកូរ៉េខាងត្បូង ខាងក្រៅកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (Apec) ដើម្បីចរចាជម្លោះពាណិជ្ជកម្មរវាងប្រទេសមហាអំណាចទាំង២។
លោក បេសិនថ៍ ថ្លែងថា៖ «ខ្ញុំគិតថាយើងមានក្របខណ្ឌដ៏ជោគជ័យមួយ សម្រាប់ថ្នាក់ដឹកនាំដើម្បីពិភាក្សានៅថ្ងៃព្រហស្បតិ៍»។
លោករំពឹងថា លទ្ធភាពកិច្ចព្រមព្រៀងថ្មីនឹងពន្យារពេលអនុវត្តពន្ធខ្ពស់់ហួសកាលកំណត់ចាស់ ១០ វិច្ឆិកា ហើយចិននឹងទិញសណ្តែកសៀងរបស់សហរដ្ឋអាមេរិកឡើងវិញ បន្ទាប់ពីឈប់ទិញទាំងស្រុងនៅខែកញ្ញា ដោយងាកទៅទិញប្រេស៊ីល និងអាហ្សង់ទិន វិញ។
ជាមួយគ្នានេះ រដ្ឋមន្រ្តីដដែលក៏រំពឹងផងដែរថា ចិននឹងពន្យារពេលអនុវត្តការរឹតត្បឹតរ៉ែកម្រ និងពិចារណាវាឡើងវិញ។ បញ្ហារ៉ែកម្រនេះ គឺជាស្នូលនៃភាពតានតឹងពាណិជ្ជកម្មថ្មី ដែលធ្វើឱ្យលោកប្រកាសពន្ធបន្ថែមថ្មី ១០០ ភាគរយ លើទំនិញចិន៕
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


